វិមាន Kremlin បង្ហើបពីប្រធានបទនៃជំនួបកំពូលរុស្ស៊ី - អាមេរិក

(VOVWORLD) - នាថ្ងៃទី ២៦ ខែមិថុនា វិមាន Kremlin បានជូនដំណឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump នឹងមានជំនួបកំពូលមួយនៅខាងក្រៅកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20)  នៅថ្ងៃទី ២៨ ខែមិថុនាខាងមុខនេះនៅទីក្រុងអូសាកាប្រទេសជប៉ុនដើម្បីពិភាក្សាពីបញ្ហាក្តៅគគុកនាពេលបច្ចុបុ្បន្ន។
វិមាន Kremlin បង្ហើបពីប្រធានបទនៃជំនួបកំពូលរុស្ស៊ី - អាមេរិក - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin 

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ឧបការីប្រធានាធិបតីរុស្ស៊ីទទួលបន្ទុក គោលនយោបាយកិច្ចការបរទេសលោក Yury Ushakov បានឲ្យដឹងថាថ្នាក់ដឹកនាំរុស្ស៊ី និងអាមេរិក គ្រោងនឹងពិភាក្សាគ្នាអំពីបញ្ហាពាក់ព័ន្ធនឹង "ស្ថិរភាពយុទ្ធសាស្ត្រ" និងបញ្ហាប្រទេសអ៊ុយក្រែនផងដែរ។ លើសពីនេះទៀត ថ្នាក់ដឹកនាំទាំងពីរនេះ នឹងពិភាក្សាអំពីការគ្រប់គ្រងអាវុធ (ដែលក្នុងនោះមានសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រថ្មី - New START) រួមទាំងបញ្ហាប្រទេសអ៊ីរ៉ង់ ស៊ីរី វ៉េណេស៊ុយអេឡាផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ