វិមានបញ្ចកោណ៖យុទ្ធនាការកំទេចមេដឹកនាំ IS នៅស៊ីរីបញ្ចប់ប្រកបដោយជោគជ័យ

វិមានបញ្ចកោណ៖យុទ្ធនាការកំទេចមេដឹកនាំ IS នៅស៊ីរីបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
ទង់មួយរបស់ IS ត្រូវបានសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិករឹបអូស (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី៩ មករា ក្រសួងការពារជាតិអាមេរិកប្រកាសថា សម្ព័ន្ធ
ភាពយោធាដឹកនាំដោយអាមេរិកបានអនុវត្តន៍ប្រកបដោយជោគជ័យនូវយុទ្ធនាការ
មួយតម្រង់ទៅលើមេដឹកនាំនានានៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅខេត្ត
Deir Ezzor ប៉ែកខាងកើតស៊ីរី។តាមអ្នកនាំពាក្យវិមានបញ្ចកោណ វរសេនីយ៍ឯក
កងទ័ពជើងទឹក Jeff Davis ថា យុទ្ធនាការដែលតម្រង់ទៅលើក្រុមមេដេដឹកនាំ IS
ពោលខាងលើត្រូវបានអនុវត្តន៍ដោយអង្គភាពមួយចំណុះកងកម្លាំងពិសេសអាមេរិក
 ដែលមានភារកិច្ចតាមដានមុខសញ្ញាអ៊ីស្លាមជាន់ខ្ពស់។វាយតំលៃអំពីស្ថានភាពនៅ
សមរភូមិ Mosul របស់អ៊ីរ៉ាក់ មន្ត្រីការពារជាតិអាមេរិករូបនេះឲ្យដឹងថា​ ពីមួយថ្ងៃទៅ
មួយថ្ងៃ IS កាន់តែប្រើប្រាស់តិចជាងមុនរថយន្តផ្ទុកគ្រាប់បែកក្នុងការវាយប្រហារទៅ
លើកងទ័ពអ៊ីរ៉ាក់។ប្រការនេះសរឲ្យឃើញថា កម្លាំងនៃក្រុមឧទ្ទាមនេះកំពុងត្រូវថយ
ចុះ យ៉ាងខ្លាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ