សិក្ខសាលា “ផ្លូវ Truong Son-ផ្លូវហូជីមិញ និមិត្តរូបនៃឆន្ទៈឯកភាពមាតុប្រទេស”

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៦០ នៃការបើកផ្លូវ Truong Son - ផ្លូវហូជីមិញ នាព្រឹកថ្ងៃទី១៤ខែឧសភា នៅ ទីរួមខេត្ត Gia Nghia ខេត្ត Dac Nong បានប្រព្រឹត្តទៅសិក្ខាសាលាថ្នាក់ជាតិ ស្តីអំពី ផ្លូវ Truong Son - ផ្លូវហូជីមិញ និមិត្ត រូប នៃឆន្ទៈឯកភាពមាតុប្រទេស។ 

អញ្ជើញថ្លែងមតិក្នុងពិធី ឧត្តមសេនីយ៍ឯក Le Chiem អនុរដ្ឋមន្ត្រីក្រសួងការពារប្រ ទេសនិងជាប្រធានគណៈដឹកនាំនៃសិក្ខាសាលា បានលើកច្បាស់ថា៖ “ប្រការដែលបានបង្កើតឡើងរឿងព្រេងនៃខ្សែផ្លូវផ្តល់ជំនួយយុទ្ធសាស្ត្រ Truong Son - ផ្លូវហូជីមិញ មិនត្រឹមតែជាតួនាទីរួមចំណែករបស់ផ្លូវមួយនេះ ចំពោះបុព្វហេតុរបស់បក្សទាំងមូល កង ទ័ពទាំងមូល ថែមទាំងជានិមិត្តរូបនៃទំនាក់ទំនង រវាងប្រទេសទាំងបី វៀតណាម-ឡាវនិងកម្ពុជាទៀតផង។ តាមរយៈសិក្ខាសាលានេះ យើងនឹងធ្វើការពិភាក្សាថែមទៀតនូវព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ  ដើម្បីដកចេញនូវមេរៀនប្រវត្តិសាស្ត្រ ដើម្បីអនុវត្តន៍ក្នុងកិច្ចការកសាងនិងការពារមាតុប្រទេបច្ចុប្បន្ន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ