សិក្ខាសាលាស្ដីពីការអភិរក្សជីវចម្រុះនិងការអភិវឌ្ឍដោយចីរភាពនៅតំបន់ភាគ កណ្ដាល - Tay Nguyen

(VOVWORLD) - សិក្ខាសាលានេះមានការចូលរួមរបស់តំណាងចំនួន១៥០ នាក់ មកពីស្ថាប័នគ្រប់គ្រងរដ្ឋ អង្គការស្រាវជ្រាវ អង្គការសង្គម មហា វិទ្យាល័យ សហ គ្រាស សហគមន៍និងអ្នកជំនាញជាតិនិងអន្តរជាតិ។
សិក្ខាសាលាស្ដីពីការអភិរក្សជីវចម្រុះនិងការអភិវឌ្ឍដោយចីរភាពនៅតំបន់ភាគ កណ្ដាល - Tay Nguyen - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ toquoc.vn) 

នាថ្ងៃទី២១ ខែកក្កដា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម សម្ព័ន្ធ សមាគមន៍វិទ្យា សាស្ត្រនិងបច្ចេកទេសទីក្រុង Da Nang សហការជាមួយមជ្ឈ មណ្ឌលអភិរក្សជីវចម្រុះ Green Viet មជ្ឈមណ្ឌលមនុស្សនិងធម្មជាតិ Pan Nature និងក្រុមស្រាវជ្រាវ បង្រៀនវិស័យបរិស្ថាននិងធនធានជីវសាស្ត្រ មហា វិទ្យាល័យ Da Nang បានរៀបចំសិក្ខាសាលាស្ដីពីការអភិរក្សជីវចម្រុះនិងការ អភិវឌ្ឍដោយចីរភាពតំបន់ភាគកណ្ដាល-Tay Nguyen លើកទី១ដោយប្រធានបទ “មេរៀនបទពិសោធន៍ស្ដីពីការអភិវឌ្ឍទេសចរណ៍និងឧទ្យានជាតិនិងមណ្ឌលអភិ រក្សធម្មជាតិ”។ សិក្ខាសាលានេះមានការចូលរួមរបស់តំណាងចំនួន១៥០នាក់ មកពីស្ថាប័នគ្រប់គ្រងរដ្ឋ អង្គការស្រាវជ្រាវ អង្គការសង្គម មហាវិទ្យាល័យ សហ គ្រាស សហគមន៍និងអ្នកជំនាញជាតិនិងអន្តរជាតិ។

        សិក្ខាសាលានេះគឺសំដៅពិភាក្សា ចែករំលែក រិះរកដំណោះស្រាយសំរាប់រូប សណ្ឋានអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី និងដំណោះស្រាយក្នុងការគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍដោយចីរភាពប្រព័ន្ធអេកូឡូស៊ីនៅឧទ្យានជាតិនិងមណ្ឌលអភិរក្ស ធម្មជាតិនានាក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ