សិក្ខាសាលាអន្តរជាតិ “កិច្ចសហប្រតិបត្តិការវៀតណាម - កម្ពុជា - ឡាវក្នុងបរិបទថ្មី”

(VOVWORLD) - សិក្ខាសាលាអន្តរជាតិប្រចាំឆ្នាំលើកទី ៧ ស្តីពី វិទ្យាសាស្ត្រសង្គមនៃប្រទេសឥណ្ឌូចិនចំនួនបីក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការវៀតណាម - ឡាវ - ឡាវក្នុងបរិបទថ្មី” ដែលបានបើកនាថ្ងៃទី ១៥ ខែតុលានៅទីក្រុង Ha Long ខេត្ត Quang Ninh។

សិក្ខាសាលាអន្តរជាតិ “កិច្ចសហប្រតិបត្តិការវៀតណាម - កម្ពុជា - ឡាវក្នុងបរិបទថ្មី” - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ baoquangninh.com.vn ) 

សិក្ខាសាលានេះបានផ្តោតលើការវាយតម្លៃអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសជាការកំណត់នូវក្តីលំបាកនិងបញ្ហាប្រឈមមួយចំនួននៃបរិបទថ្មី ពីអន្តរជាតិផងនិងពីប្រទេសទាំងបីផង ដែលបានជះឥទ្ធិពលលើការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសនីមួយៗយ៉ាងដូចម្ត៉េច។ សិក្ខាសាលានេះបានដាក់ចេញនូវវិធានការនិងគោលនយោ បាយសំខាន់ៗក្នុងការលុបបំបាត់របាំងនិងដោះស្រាយបញ្ហាដែលនៅសេសសល់ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងបីនៅក្នុងតំបន់នៅក្នុងបរិបទថ្មី។ សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang លេខាមជ្ឈិមបក្សនិងជានាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញបានសង្កត់ធ្ងន់ថា៖ “ខ្ញុំសង្ឃឹមថាបណ្ឌិតសភានៃប្រ ទេសទាំងបីនិងវិទ្យាសាស្ត្រសង្គមបន្តសហការយ៉ាងជិតស្និត ជាមួយគ្នាដើម្បីបំពេញនូវក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការដោយរក្សាការផ្លាស់ប្តូរជាប្រចាំនិងទៀងទាត់។ ទន្ទឹមជាមួយគ្នានោះ បញ្ជាក់ពីសារៈសំខាន់នៃវិទ្យាសាស្ត្រសង្គមក្នុងការពិគ្រោះយោ បល់គោលការណ៏គោលនយោបាយជូនបក្សនិងរដ្ឋាភិបាលនៃប្រទេសទាំងបី។  ម្យ៉ាងវិញទៀត ដាក់ចេញដំណោះស្រាយ និងគោលនយោបាយនានាដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៣ ឱ្យមានប្រសិទ្ធភាពនិងការរីកចម្រើនក្នុងតំបន់និងលើពិភពលោក”។

នេះគឺជាសិក្ខាសាលាអន្តរជាតិស្តីពីវិទ្យាសាស្ត្រសង្គមនៃប្រទេសទាំងបី វៀតណាម កម្ពុជានិងឡាវ ដែលត្រូវបានធ្វើឡើងដោយការផ្តួចផ្តើមគំនិតរបស់បណ្ឌិតសភា វិទ្យាសាស្ត្រសង្គមវៀតណាម ហើយត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅក្នុងប្រទេសទាំងបី ពោលគឺចាប់តាំងពីឆ្នាំ២០១១ទាល់តែបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ