សកម្មភាពជាច្រើនក្នុងសប្ដាហ៍ “មហាសាមគ្គីបណ្ដាជនជាតិ - បេតិកភ័ណ្ឌវប្បធម៌វៀតណាម” ឆ្នាំ ២០១៧

(VOVWORLD) -ចាប់ពីថ្ងៃទី១៨ដល់ ថ្ងៃទី ២៣ វិច្ឆិកា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានរៀបចំឡើង សប្ដាហ៍ “មហាសាមគ្គីបណ្ដាជនជាតិ បេតិកភ័ណ្ឌវប្បធម៌វៀតណាម” ឆ្នាំ ២០១៧ នៅភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀតណាម Dong Mo  ទីរួមខេត្ត Son Tay  ទីក្រុងហាណូយ។
សកម្មភាពជាច្រើនក្នុងសប្ដាហ៍ “មហាសាមគ្គីបណ្ដាជនជាតិ - បេតិកភ័ណ្ឌវប្បធម៌វៀតណាម” ឆ្នាំ ២០១៧ - ảnh 1សកម្មភាពជាច្រើនក្នុងសប្ដាហ៍
“មហាសាមគ្គីបណ្ដាជនជាតិ - បេតិកភ័ណ្ឌវប្បធម៌វៀតណាម” ឆ្នាំ ២០១៧ 

ចាប់ពីថ្ងៃទី១៨ដល់ ថ្ងៃទី ២៣ វិច្ឆិកា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានរៀបចំឡើង សប្ដាហ៍ “មហាសាមគ្គីបណ្ដាជនជាតិ បេតិកភ័ណ្ឌវប្បធម៌វៀតណាម” ឆ្នាំ ២០១៧ នៅភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀតណាម Dong Mo  ទីរួមខេត្ត Son Tay  ទីក្រុងហាណូយ។ នេះគឺជាសកម្មភាពអបអរសាទរពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៨៧ ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម(១៨ - វិច្ឆិកា -១៩៣០ ១៨-វិច្ឆិកា-២០១៧) និង រំលឹកខួបអនុស្សវរីយ៍ទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (២៣ វិច្ឆិកា)

សប្ដាហ៍ “មហាសាមគ្គីបណ្ដាជនជាតិ បេតិកភ័ណ្ឌវប្បធម៌វៀតណាម” នឹងប្រព្រឹត្តទៅសកម្មភាពជាច្រើនដូចជា៖ ការសម្ដែងឡើវិញនូវវប្បធម៌ផ្សារអណ្តែតទឹក Cai Rang - បេតិកភ័ណ្ឌវប្បធម៌អរូបីយថ្នាក់ជាតិ កិច្ចសន្ទនាស្ដីពី "ការកសាងនិងអភិវឌ្ឍន៍ភូមិវប្បធម៌និងទេសចរណ៍របស់បណ្ដាជនជាតិ វៀតណាមក្នុងដំណាក់កាលថ្មី" ។ និង "ពិធីបើកសម្ពោធន៍ដំណាក់កាលទីមួយវត្ត Phap An"។

នារាត្រីថ្ងៃទី១៧ វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅបណ្ដាសកម្មភាពអបពរសាទរទិវាបេតិកភ័ណ្ឌវប្បធម៌វៀតណាម ថ្ងៃទី ២៣ វិច្ឆិកា ដោយប្រធានបទ “ប្រភពដើម”។ តាមនោះ បណ្ដាសកម្មភាពវប្បធម៌អបអរសាទរទិវាបេតិកភ័ណ្ឌវប្បធម៌វៀតណាមនឹងប្រព្រឹត្តិទៅពីពេលនេះ ដល់ថ្ងៃទី២៦វិច្ឆិកានៅទីតាំងប្រវតិ្តសាស្រ្តវិថីបុរាណហាណូយ។ លោកស្រី Tran Thi Thuy Lan អនុប្រធានគណៈកម្មាធិការគ្រប់គ្រងវិថីបុរាណហាណូយបានឲ្យដឹងថា៖

 “គោលបំណងរបស់យើងគឺរួមចំណែកក្នុងការ រក្សានិងលើកកម្ពស់រូបភាពតំបន់វិថីបុរាណហាណូយ។ ព្រមទាំងរួមចំណែកលើកកំពស់មនសិការរបស់សហគមន៍អំពីការរក្សាបេតិកភ័ណ្ឌ។តាមរយៈសកម្មភាពទាំងនេះ ក៏ជាឱកាសសម្រាប់យើងឧទ្ទេសនាមដល់មិត្តភក្តិជាតិ និងអន្តរជាតិអំពីតម្លៃវប្បធម៌វៀតណាមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ