សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរបស់សមាជិកសភា

(VOVWORLD) - នាព្រឹកថ្ងៃទី២០ មិថុនា លោក Vo Van Thuong ប្រធានគណៈកម្មាធិការ ផ្សព្វផ្សាយអប់រំមជ្ឈឹមវៀតណាម ដឹកនាំគណៈប្រតិភូសមាជិកសភាមណ្ឌល Dong Nai បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Long Thanh។ ក្នុងជំនួប នេះ អ្នកបោះឆ្នោតបានយកចិត្តទុកដាក់ជាពិសេសដល់ច្បាប់សន្តិសុខបណ្ដាញ ដែលទើបនឹងបានរដ្ឋសភាអនុម័ត និងពង្រាងច្បាប់ស្ដីពីអង្គភាពរដ្ឋបាលសេដ្ឋកិច្ច ពិសេស។
សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរបស់សមាជិកសភា - ảnh 1 លោក Vo Van Thuong ប្រធានគណៈកម្មាធិការ ផ្សព្វផ្សាយអប់រំមជ្ឈឹមវៀតណាម ថ្លែងមតិក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

ចំពោះពង្រាងច្បាប់ស្ដីពីអង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេស លោក Vo Van Thuong បានឲ្យដឹងថា ការត្រួតពិនិត្យដើម្បីយកពង្រាងច្បាប់ដាក់ជូនរដ្ឋសភា នោះគឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនិងការកំណត់នានាក្នុងច្បាប់។ ចំពោះច្បាប់ សន្តិសុខបណ្ដាញ លោក Vo Van Thuong បានអះអាងថា ច្បាប់សន្តិសុខ បណ្ដាញមិនរំលោភបំពានទៅលើសិទ្ធិសេរីភាពខាងបញ្ចេញមតិរបស់ប្រជាជន ក៏ដូចជាមិនមានការដែលអ្នកផ្គត់ផ្គង់បណ្ដាញសង្គមចាកចេញពីទីផ្សារវៀតណាម ដោយសារច្បាប់សន្តិសុខបណ្ដាញនេះឡើយ។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ដឹកនាំគណៈប្រតិភូសមាជិកសភាមណ្ឌល Thai Nguyen បានជួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅមហា វិទ្យាល័យ Thai Nguyen។ តាមលោក រូបនេះឲ្យដឹងថា នាពេលកន្លងទៅ កិច្ចការបរទេសរបស់វៀតណាមដណ្ដើមបាន លទ្ធផលល្អជាច្រើន រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីជាមួយដៃគូនានា និងលើកស្ទួយឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ ពិសេសគឺ ក្រោយពី ជោគជ័យនៃសប្ដាហ៍ប្រជុំកំពូល APEC ឆ្នាំ២០១៧ ដែលវៀតណាមទទួល រៀបចំ។

មុននោះ នាថ្ងៃទី១៩ មិថុនា អគ្គអធិការរដ្ឋាភិបាលលោក Le Minh Khai ប្រធានគណៈប្រតិភូរដ្ឋសភាមណ្ឌល Bac Lieu បានជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតក្នុងតំបន់ដើម្បីជូនដំណឹងអំពីលទ្ធផលនៃសម័យប្រជុំលើកទី៥  រដ្ឋសភានីតិកាលទី១៤នាពេលកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ