សកម្មភាពជួយជ្រោមជ្រែងទិវាដើម្បីជនក្រីក្រ ថ្ងៃទី១៧ ខែតុលា

(VOVWORLD) - កម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពក្នុង ដំណាក់កាល២០១៦-២០២០ បានសម្រេចពាក់កណ្ដាលកំណាត់ផ្លូវ។ អាស្រ័យ ដោយមានការវិនិយោគរបស់រដ្ឋ ការរួមដៃរួមកម្លាំងរបស់សហគមន៍និងឆន្ទៈខិត ខំប្រឹងប្រែងរួចផុតពីភាពក្រីក្រនៃបណ្ដាតំបន់នោះ រហូតមកដល់ពេលនេះ មាន ស្រុកចំនួន៨បានរួចផុតពីបញ្ជីឈ្មោះស្រុកក្រីក្រ ឃុំចំនួន៣៨បានរួចផុតពីស្ថាន ភាពលំបាកពិសេស និងសម្រេចស្តង់ដារជនបទថ្មី។ 

អត្រាគ្រួសារក្រីក្រក្នុងទូទាំង ប្រទេសបានថយចុះជិត១,៦% ដែលសម្រេចគោលដៅរបស់រដ្ឋសភា។ ដើម្បី ឆ្ពោះទៅរកគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដែលរដ្ឋាភិបាលបានដាក់ចេញ លោក Ngo Truong Thi ប្រធានការិយាល័យជាតិទទួលបន្ទុកការ កាត់បន្ថយភាពក្រីក្រ បានអោយដឹងថា៖

        “ក្នុងដំណើរការអនុវត្តន៍គោលដៅកាត់បន្ថយភាពក្រីក្រ យើងត្រូវប្រឈម មុខជាបន្តបន្ទាប់ជាមួយនឹងផលវិបាកដោយគ្រោះធម្មជាតិនិងគ្រោះទឹកជំនន់ក្នុងឆ្នាំ២០១៦និងឆ្នាំ២០១៧។ មានសំណង់ជាច្រើនដែលយើងកំពុងកសាង ត្រូវបាន បំផ្លាញ។ មានមនុស្សជាច្រើនមិនត្រឹមតែបាត់បង់ផ្ទះសម្បែងរបស់ខ្លួន ប៉ុណ្ណោះទេ ថែមទាំងបាត់បង់ក្រុមគ្រួសារទៀតផង។ នោះគឺជាបញ្ហាដែលយើង ត្រូវជំនះពុះពារ ត្រូវធ្វើយ៉ាងម៉េចដើម្បីតភ្ជាប់ការងារកាត់បន្ថយភាពក្រីក្រជាមួយ ការងារទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ កាត់បន្ថយការខូចខាតដោយ គ្រោះធម្មជាតិបង្កឡើង”។

        ដើម្បីជួយជ្រោមជ្រែងទិវាដើម្បីជនក្រីក្រ នាថ្ងៃទី១៦ ខែតុលា នៅខេត្តThai Binh គណៈកម្មការចលនាមូលនិធិ “ដើម្បីជនក្រីក្រ” ខេត្ត Thai Binh បានរៀបចំ ពិធីបំផុស “ខែកំពូលដើម្បីជនក្រីក្រ” ឆ្នាំ២០១៨។ នៅក្នុងពិធីនេះ សមាសភាព និងបុគ្គលចំនួន៧៥បានចុះបញ្ជីបរិច្ឆាកទៅមូលនិធិនូវទឹកប្រាក់ចំនួន១ពាន់៣រយលានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ