សកម្មភាពទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់អាណិកជនវៀតណាមនៅឯបរទេស

សកម្មភាពទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់អាណិកជនវៀតណាមនៅឯបរទេស - ảnh 1
សកម្មភាពទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់អាណិកជនវៀតណាមនៅឯបរទេស (VNA)


(VOVworld) – នាថ្ងៃទី ២៣ មករា ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រ
កម្ពុជាបានរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យតេត) ឆ្នាំរកានព្វស័ក
 ២០១៧ និងពិធីប្រគល់អំណោយសំរាប់សហគមន៍ជនវៀតណាមនៅទីនេះ។
អំណោយចំនួន ២០០ កញ្ចប់ត្រូវបានប្រគល់ជូនឲ្យគ្រួសារអាណិកជនវៀតណាម
ដែលមានស្ថានភាពលំបាកនៅស្រុកគៀនស្វាយ ខេត្តកណ្តាល ប្រទេសកម្ពុជា។

នាយប់ថ្ងៃទី ២៣ មករា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ីបានរៀបចំ ពិធី
បុណ្យតេតឆ្នាំរកានព្វស័ក ២០១៧ ដោយមានការចូលរួមរបស់កម្មាភិបាលស្ថាប័ន
 ការទូតអាណិកជនវៀតណាមចំនួន ៣០០ នាក់។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋ
ទូត វៀតណាម​ប្រចាំនៅឥណ្ឌូណេស៊ី លោក Hoang Anh Tuan បានថ្លែងអំណរគុណ
ដល់ មិត្តភ័ក្តអន្តរជាតិអង្គទូតនិងមិត្តភ័ក្តឥណ្ឌូណេស៊ីដែលជានិច្ចកាលសហប្រ
តិបត្តិការ និងគាំទ្រវៀតណាមនិយាយរួមនិងស្ថានទូតវៀតណាមនិយាយដោយ
ឡែក ព្រមទាំង សម្តែងគោលបំណងថា៖ នឹងទទួលបានការគាំទ្រនាអនាគត់។

នាយប់ថ្ងៃទី ២២ មករា អាណិកជនវៀតណាមរួមជាមួយមជ្ឈដ្ឋាននិស្សិត
វៀតណាមនៅអ៊ីស្រាអែលបានចូលរួមជំនួបសំណេះសំណាលដែលស្ថានទូត
វៀតណាមប្រចាំនៅអ៊ីស្រាអែលបានរៀបចំឡើង។​ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអ៊ីស្រាអែល លោក Cao Hoang Quoc Hai បានសង្កត់ធ្ងន់ថា៖ បុណ្យតេត
ឆ្នាំ ២០១៧ នេះប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយកក់ក្តៅដោយមាន
ការចូលរួមគ្រប់គ្រាន់របស់អាណិកជនវៀតណាមនៅទីនេះ ព្រមទាំង ឯកអគ្គរដ្ឋ
ទូតក៏បានជូនដំណឹងជាមួយ អាណិកជនវៀតណាមស្តីអំពីស្នាដៃរបស់វៀតណាម
 ទំនាក់ទំនងរវាងវៀតណាមនិង អ៊ីស្រាអែលនាពេលកន្លងទៅនិងទិសដៅ
សំខាន់ៗមួយចំនួនក្នុងទំនាក់ទំនងរវាង ប្រទេសទាំងពីរ ផងដែរ។

        ក្នុងបុណ្យចូលឆ្នាំថ្មីឆ្នាំរកានព្វស័ក ២០១៧ និងពិធីរំលឹកខួបលើកទី ៨៧
 ទិវាង បង្កើតបក្សកម្មុយនិស្តវៀតណាម នៅរដ្ឋធានី Wellinton ស្ថានទូត
វៀតណាមប្រចាំ នៅនូរវ៉ែលហ្សេឡង់បានរៀបចំជំនួបសំណះសំណាលជាមួយ
សហគមន៍អាណិកជន វៀតណាមនៅប្រទេសនេះ។ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅនូរវ៉ែលហ្សេឡង់ លោក Nguyen Viet Dung បានសម្តែងគោលបំណង
ថា៖ សហគមន៍ជនវៀតណាមនៅ នូរវ៉ែលហ្សេឡង់នឹងបន្តដើរតួនាទីជាស្ពាន
តភ្ជាប់ប្រកបដោយប្រសិទ្ធភាពសំដៅជំរុញ ទំនាក់ទំនងមិត្តភាពសហប្រតិប
ត្តិការលើគ្រប់ជ្រុងជ្រោតកាន់តែល្អប្រសើរពីមួយថ្ងៃទៅ មួយថ្ងៃរវាងវៀតណាម
និងនូវ៉ែលហ្សេឡង់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ