សកម្មភាពនានារំលឹកខួបលើកទី ១២៨ នៃទិវាកំណើតលោកប្រធានហូជីមិញ នៅបរទេស

(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១២៨ នៃទិវាកំណើតលោកប្រធាន ហូជីមិញ (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៨) ខួបលើកទី ៤១ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអេស្ប៉ាញ (ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ១៩៧៧-ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៨) និងឆ្ពោះទៅ រំលឹកខួបលើកទី ៧០ នៃទិវា លោកប្រធានហូជីមិញបំផុសចលនាអំពាវនាវ ប្រឡងប្រណាំងស្នេហាជាតិ (ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៤៨ - ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨) នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៨  ស្ថានទូតវៀតណាម ប្រចាំនៅអេស្ប៉ាញ បានរៀបចំព្រឹត្តិការណ៍សំខាន់ៗចំនួន ២ រួមមាន ការតាំង ពិព័រណ៍ និង ការដាក់ដេញថ្លៃរូបថតវិចិត្រសិល្បៈចំនួន ២០ សន្លឹក ដើម្បីប្រមូលមូលនិធិ សប្បុរសធម៌ជួយឧបត្ថម្ភដល់កុមារ ដែលជួបការលំបាក នៅវៀតណាម។ រូបថតក្នុងការដាក់ដេញថ្លៃមានអតិថិជនទិញក្នុងតម្លៃខ្ពស់បំផុត គឺ ៦២៥ អឺរ៉ូ។
សកម្មភាពនានារំលឹកខួបលើកទី ១២៨ នៃទិវាកំណើតលោកប្រធានហូជីមិញ នៅបរទេស - ảnh 1សកម្មភាពនានារំលឹកខួបលើកទី ១២៨ នៃទិវាកំណើតលោកប្រធានហូជីមិញនៅបរទេស 

នាថ្ងៃទី ១៩ ខែឧសភា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Dong Xuan នៅទីក្រុង ប៊ែកឡាំង (ប្រទេសអាល្លឺម៉ង់) ក្លឹបរួមស្រុកកំណើតខេត្ត Nghe An  រួមទាំង សហគមន៍អាណិកជនវៀតណាមនៅអាល្លឺម៉ង់ បានប្រារព្ធពិធីរំលឹកខួបលើកទី ១២៨ នៃទិវាកំណើតរបស់លោកប្រធាហូជីមិញ។ អញ្ជើញចូលរួមពិធីនេះមាន វត្តមានឯកអគ្គរដ្ឋទូត លោក Doan Xuan Hung និងបុគ្គលិកនៃស្ថានទូត វៀតណាមប្រចាំនៅអាល្លឺម៉ង់ និង ក្រុមរួមស្រុកកំណើតខេត្ត Nghe An  រួមទាំង តំណាងសហគមន៍អាណិកជនវៀតណាមនៅទីក្រុងប៊ែកឡាំងនិងតំបន់នានាជាច្រើនកុះករផងដែរ៕

នាថ្ងៃទី ១៩  ខែឧសភា សហគមន៍ជនជាតិវៀតណាម នៅប្រទេសម៉ិកស៊ិក បានរៀបចំពិធីថ្វាយផ្កានៅចំពោះមុខរូបសំណាកលោកប្រធានហូជីមិញនៅ មជ្ឈមណ្ឌលប្រវត្តិសាស្ត្រទីក្រុង  Mexico City (ប្រទេសម៉ិកស៊ិក) ក្នុងឱកាស រំលឹកខួបលើកទី ១២៨ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ។

នាថ្ងៃទី ១៩ ខែឧសភា នៅទីក្រុងឡាអេ ស្ថានទូតវៀតណាមប្រចាំនៅហូឡង់ បានប្រារព្ធពិធីរំលឹកខួបកំណើតលើកទី ១២៨ នៃទិវាកំណើតលោកប្រធាន ហូជីមិញ (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៨) ដោយ អញ្ជើញមានវត្តមានរបស់ តំណាងសហគមន៍អាណិកជនវៀតណាម យ៉ាងច្រើន កុះករនៅប្រទេសហូឡង់ រួមទាំង និស្សិតនិងកម្មាភិបាល បុគ្គលិក ទាំងអស់ នៃស្ថានទូតវៀតណាមប្រចាំនៅហូឡង់ផងដែរ។ នៅក្នុងពិធីនេះ ស្ថានទូត វៀតណាមប្រចាំនៅហូឡង់បានរៀបចំការបញ្ចាំងខ្សែភាពយន្តឯកសារ អំពីការ ធ្វើដំណើរទៅរកការសង្គ្រោះប្រទេសរបស់លោកប្រធានាធិបតីហូជីមិញ និងអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញដ៏មហិមានៅបន្ទប់ធ្វើសក្ករៈនៅស្ថានទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ