សកម្មភាពពោរពេញទៅដោយមនោសញ្ចេតតនាក្នុងឱកាសនិទាឃៈរដូវមកដល់

(VOVworld)-ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំរកានព្វស័ក២០១៧ ក្រុមថ្នាក់ដឹក
នាំទីក្រុងហាណូយបានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតចំពោះអតីត
ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភាដូចជា អតីតអគ្គលេខាបក្ស លោក Do Muoi អគ្គលេ
 ខាបក្ស លោក Le Kha Phieu អគ្គលេខាបក្ស លោក Nong Duc Manh អតីត ប្រធាន
រដ្ឋ លោក Le Duc Anh អតីតប្រធានរដ្ឋ លោក Tran Duc Luong អតីត ប្រធានរដ្ឋ
សភា លោក Nguyen Van An អតីតប្រធានរដ្ឋសភា លោក Nguyen Sinh Hung
ផងដែរ។

       គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Phu Tho បានរួមសហការជាមួយ
តំបន់នានានិង សប្បុរសជនប្រគល់អំណោយតេតជាង២៤ពាន់កញ្ចប់ក្នុងតម្លៃ
 ៨ពាន់លានដុងសម្រាប់ជណក្រីក្រ ជនមានស្ថានភាពលំបាកពិសេស លើទូទាំង
 ខេត្ត។ នៅខេត្ត  Ha Tinh វិញ រហូតដល់ថ្ងៃទី២៤មករា ខេត្តបានចំណាយថវិកា
សម្រាប់តំបន់នានាអនុវត្តការជូនអំណោយសម្រាប់មុខសញ្ញា១១៨ពាន់នាក់
ផងដែរ។

       ទន្ទឹមជាមួយគ្នានោះ នៅស្រុកភ្នំ Nam Tra My នៃខេត្ត Quang Nam ក៏បាន​រៀប
ចំការទៅសាកសួរសុខទុក្ខនិងប្រគល់អំណោយរាប់ពាន់កញ្ចប់សម្រាប់មុំខ សញ្ញា
គោលនយោបាយ ជនមានគុណូបការៈ គ្រួសារបដិវត្តន៍ក្នុងឱកាសបុណ្យ តេតប្រ
ពៃណីវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ