សកម្មភាពមានអត្ថន័យរំលឹកខួបទិវាយុទ្ធជនពិការ យុទ្ធជនពលីវៀតណាម ថ្ងៃទី២៧ កក្កដា

(VOVWORLD) - នាយប់ថ្ងៃទី២០ ខែកក្កដា កាសែតអេឡិចត្រូនិកបក្សកុម្មុយនិស្តវៀតណាម បានរៀបចំកម្មវិធីសិល្បៈដោយប្រធានបទ “ផ្កាពណ៌ ឈាមក្រហម” ក្នុងឱកាស រំលឹកខួបលើកទី៧១ទុវាយុទ្ធជនពិការ យុទ្ធជន ពលីវៀតណាម (ថ្ងៃទី២៧ ខែ កក្កដា)។ 
សកម្មភាពមានអត្ថន័យរំលឹកខួបទិវាយុទ្ធជនពិការ យុទ្ធជនពលីវៀតណាម ថ្ងៃទី២៧ កក្កដា - ảnh 1កម្មវិធីសិល្បៈដោយប្រធានបទ “ផ្កាពណ៌ ឈាមក្រហម” 

ក្នុងកម្មវិធីនេះ គណៈចាត់តាំងក៏បានប្រគល់ជូនអំណោយមានអត្ថន័យ ជាច្រើនដល់បណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺ វីរៈអ្នកម្ដាយវៀតណាម និងជន មានគុណូបការៈចំពោះបដិវត្តន៍ផងដែរ។

        នាយប់ថ្ងៃទី២០ កក្កដា នៅខេត្ត Quang Tri សមាគមន៍យុទ្ធជននៅកំពែង បុរាណ Quang Tri ឆ្នាំ១៩៧២ បានរៀបចំពិធីប្រលែងប្រទីពនៅលើទន្លេ Thach Han ដើម្បីរំលឹកគុណូបការៈបណ្ដាយុទ្ធជនពលី។ គណៈចាត់តាំងក៏បានប្រគល់ ផ្ទះមេត្តាធម៌ចំនួន៣២ខ្នងជូន គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ