សកម្មភាពយោធាភាវូបនីយកម្មរបស់ចិននៅសមុទ្រខាងកើតគឺជាប្រធានបទ សំខាន់ៗនៅក្នុង AUSMIN 2018

(VOVWORLD) -ការសន្យារបស់អូស្ត្រាលីក្នុងការរក្សា ជាដៃគូដ៏ខ្លាំងមាំមួនមួយ ក្នុងតំបន់ ហើយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលជំហរអំពីសេរីភាពខាងនាវាចរណ៍ និងឃ្លាំមើល។
សកម្មភាពយោធាភាវូបនីយកម្មរបស់ចិននៅសមុទ្រខាងកើតគឺជាប្រធានបទ សំខាន់ៗនៅក្នុង AUSMIN 2018 - ảnh 1 សកម្មភាពយោធាភាវូបនីយកម្មរបស់ចិននៅសមុទ្រខាងកើតគឺជាប្រធានបទ សំខាន់ៗនៅក្នុង AUSMIN 2018

សកម្មភាពយោធាភាវូបនីយកម្មរបស់ចិននៅសមុទ្រខាងកើតនឹងជាប្រធានបទសំខាន់ៗនៅក្នុងការពិគ្រោះយោបល់ការទូត - ការពារជាតិរវាងអាមេរិក និង អូស្ត្រាលី (AUSMIN) ឆ្នាំ ២០១៨ ដែលគ្រោងនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៤ កក្កដានៅនៅវិទ្យាស្ថាន Hoover ចំណុះសាកលវិទ្យាល័យ Stanford នៅរដ្ឋ California របស់អាមេរិក។ រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលីលោកស្រី Marilyn Payne បានសម្តែងនូវការគាំទ្រចំពោះតួនាទីរបស់ទីក្រុង Canberraក្នុងការធានាសកម្មភាពដោយសេរីនៅតាមខ្សែរនាវាចរណ៍នៅសមុទ្រខាងកើត។ លោកស្រីបន្តអះអាងនូវការសន្យារបស់អូស្ត្រាលីក្នុងការរក្សា ជាដៃគូដ៏ខ្លាំងមាំមួនមួយ ក្នុងតំបន់ ហើយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលជំហរអំពីសេរីភាពខាងនាវាចរណ៍ និងឃ្លាំមើល។

តាមផែនការ រដ្ឋមន្ត្រីការពារជាតិលោកស្រី Marilyn Payne  រដ្ឋមន្ត្រីការបរទេស លោកស្រី Julie Bishop របស់អូស្រ្តាលី និងរួមជាមួយរដ្ឋមន្ត្រីការបរទេសលោក Mike Pompeo និងរដ្ឋមន្ត្រីការពារជាតិ លោក James Mattis របស់អាមេរិកនឹងចូលរួម AUSMIN 2018 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ