សកម្មភាពរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក​ Kim Jong – Un ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Vladivostok

(VOVWORLD) -   នាព្រឹកថ្ងៃទី ២៤ ខែមេសា ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក  Kim Jong – Un បានមកដល់នៅស្ថានីយ៍រថភ្លើងព្រំដែន Khasan តំបន់ Primorye នៃប្រទេសរុស្ស៊ី។
សកម្មភាពរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក​ Kim Jong – Un ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Vladivostok - ảnh 1 ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក  Kim Jong – Un និងរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ចុងបូព៌ារុស្ស៊ី លោក Alexander Kozlov នៅស្ថានីយ៍រថភ្លើងព្រំដែន Khasan ប្រទេសរុស្ស៊ី

នៅទីនេះលោក Kim Jong – Un បានជជែកជាមួយរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ចុងបូព៌ារុស្ស៊ី លោក Alexander Kozlov ហើយលោក Kim Jong Un បានសម្តែងនូវសេចក្តីរីករាយនៅពេលដែលលោកបានអញ្ជើញមកដល់ប្រទេសរុស្ស៊ីព្រមទាំងអះអាងថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ីលើកនេះគឺជាជំហានល្អប្រសើរដំបូងមួយ ព្រមទាំងបញ្ជាក់ទៀតថា «ដំណើរទស្សនកិច្ចនេះមិនមែនជាលើកចុងក្រោយនោះឡើយ»។  នៅតំបន់ Primorye លោក Kim Jong-Un បានទៅទស្សនាផ្ទះមិត្តភាពរុស្ស៊ី - កូរ៉េខាងជើង ឬហៅថា "ផ្ទះលោក Kim Il Sung" ដែលជាផ្ទះឈើមួយខ្នងត្រូវបានសាងសង់ឡើងនាឆ្នាំ ១៩៨៦ នៅព្រំដែននៃប្រទេសទាំងពីរ ដើម្បីអបអរសាទរដំណើរទស្សនកិច្ចរបស់អតីតថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Il Sung ដែលធ្លាប់បានមកដល់សហភាពសូវៀត។ បន្ទាប់ពីឈប់នៅស្ថានីយ៍ Khasan នោះរថភ្លើងពាសដែកដែលដឹក លោក Kim Jong-Un បន្តដំណើរទៅកាន់ទីក្រុង Vladivostok នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី។ នៅទីនេះ លោក Kim Jong-Un នឹងធ្វើដំណើរទៅកាន់កោះ Rusky ដែលទីកន្លែងរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងលោក Kim Jong-Un នាថ្ងៃទី ២៥ ខែមេសាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ