សកម្មភាពរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh នៅកិច្ចប្រជុំកំពូល APEC លើកទី២៦

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសប្ដាហ៍កិច្ចប្រជុំកំពូលលើកទី២៦នៃវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានី Port Moresby ប្រទេសប៉ាពួញូវហ្គីណេ នាថ្ងៃទី១៨ ខែវិច្ឆិកា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសវៀតណាមបានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរ ទេសនូវែលហ្សេឡង់លោក Winston Peters។

ភាគីទាំងពីរបានឯកភាពគ្នាលើ ការបង្កើនកិច្ចសហប្រតិបតិ្តការនៅវេទិកាពហុភាគីនានា ក្នុងនោះមានអាស៊ាន APEC អង្គការសហប្រជាជាតិ ព្រមទាំងសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សា សន្តិសុខ ស្ថិរភាពនិងសណ្ដាប់ធ្នាប់ក្នុងតំបន់ដោយឈរលើច្បាប់អន្តរជាតិ ក៏ដូច ជាធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍ និង ពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ។

        មុននោះ នាថ្ងៃទី១៧ ខែវិច្ឆិកា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានជួបចរចាជាមួយរដ្ឋមន្រ្តីការបរទេស ប៉ាពួញូវហ្គីណេលោក Rimbink Pato។ ភាគីទាំងពីរបានឯកភាពគ្នាលើវិធានការ ជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ក្នុងនោះមានសកម្មភាពផ្លាស់ប្ដូរគណៈ ប្រតិភូ ពន្លឿនការវិនិយោគនិងពាណិជ្ជកម្មលើវិស័យជាប្រៀបខ្លាំងនៃប្រទេស ទាំងពីរដូចជាផលនេសាទ កសិកម្មនិងសុខាភិបាល ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ