សកម្មភាពរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ក្នុងដំណើរ ទស្សនកិច្ចនៅកូរ៉េខាងត្បូង

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៨ដល់ទី២៣ វិច្ឆិកា នាថ្ងៃទី២០ វិច្ឆិកា ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃវៀតណាមលោក Truong Hoa Binh បានជួបសន្ទនាជាមួយប្រធានតុលាការកំពូលកូរ៉េខាងត្បូងលោក Kim Myung-soo រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Park Sang-ki និងអភិបាលទីក្រុង សេអ៊ូលលោក Park Won-soon។

សកម្មភាពរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ក្នុងដំណើរ ទស្សនកិច្ចនៅកូរ៉េខាងត្បូង - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង (រូបថត៖ TTXVN)

ក្នុងជំនួបជាមួយប្រធានតុលាការកំពូលកូរ៉េខាងត្បូងនោះ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh មានបំណងបង្កើនថែមទៀតនូវទំនាក់ទំនងសហប្រតិ បតិ្តការរវាងប្រទេសទាំង២ក្នុងវិស័យកំណែទម្រង់ អភិវឌ្ឍន៍យុត្តិធម៌និងច្បាប់។

        ជួបធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌កូរ៉េខាងត្បូងលោក Park Sang-ki ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានស្នើឲ្យភាគីទាំង២ចុះហត្ថលេខា លើកិច្ចព្រមព្រៀងជួយឧបត្ថម្ភគ្នាខាងយុត្តិធម៌ក្នុងវិស័យស៊ីវិលនិងពាណិជ្ជកម្ម យ៉ាងឆាប់ៗ។ ក្នុងជំនួបជាមួយអភិបាលទីក្រុងសេអ៊ូលលោក Park Won-soon ឧបនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឲ្យទីក្រុងសេអ៊ូលបន្តបើក ទូលាយថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការជាមួយទីក្រុងពោរពេញទៅ ដោយសក្ដានុពលនៅវៀតណាមដូចជាទីក្រុង Hai Phong ទីក្រុង Da Nang និង ទីក្រុង Can Tho ព្រមទាំងយកចិត្តទុកដាក់ជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយ ស្រួលសំរាប់ពលរដ្ឋវៀតណាមនៅទីក្រុងសេអ៊ូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ