សកម្មភាពរំលឹកខួបលើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ

(VOVWORLD) -នាថ្ងៃទី១៥ ខែឧសភា គណៈកម្មាធិការឃោសនាមជ្ឈិម ក្រសួង វប្បធម៍ កីឡា និងទេសចរណ៍ បានប្រព្រឹត្តទៅពិធីបើកពិព័រណ៍ក្រោមប្រធានបទ "គំរូសាមញ្ញ នានាតែពោរពេញទៅដោយក្តីថ្លៃថ្នូរ" លើកទី ៦ នៅសារមន្ទីរហូជីមិញ។
សកម្មភាពរំលឹកខួបលើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 1 សកម្មភាពរំលឹកខួបលើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ

តាមរយៈរូបភាព និង អត្ថបទគណៈកម្មការរៀបចំពីព័រណ៌បានឧទ្ទេសនាមដល់ ទស្សនិកជនគំរូដ៏ឆ្នើមចំនួន ១២៨ នាក់ នៅតាមស្ថាប័ន អង្គភាព និងមូលដ្ឋាន នានា។ គំរូនិមួយៗគឺជារឿងមួយគួរឲ្យរំភើបចិត្ត និងពោរពេញទៅដោយ មនោសញ្ចេតនា មនុស្សធម៌ យ៉ាងជ្រាលជ្រៅអំពីមនុស្សសាមញ្ញាដែលបាន ជំនះពុះពារលើគ្រប់កាលៈទេសៈ  វាសនា ហ៊ានគិត ហ៊ានធ្វើ និងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីផលប្រយោជន៍របស់សហគមន៍ សុខសន្តិភាព និង វិបុលភាពរបស់ប្រទេសជាតិ។

ទន្ទឹមនឹងនេះ ពិព័ណ៌នេះក៏ឧទ្ទេសនាមដល់ទស្សនិកជនអំពីវណ្ណកម្ម ដែលបាន ទទួលរង្វាន់ ក្នុងការតែងនិពន្ធ ផ្សព្វផ្សាយ វណ្ណកម្មអក្សរសាស្រ្ត សិល្បៈ សារព័ត៌មាន ដោយមានប្រធានបទ " សិក្សា និងធ្វើតាមសតិអារម្មណ៍ សិលធម៌ និង ឬកពារលោកប្រធានហូជីមិញ លើកទី ១ (ឆ្នាំ ២០១៦-២០១៨) "។

ពិព័រណ៍នេះ បើកទ្វារទទួលភ្ញៀវ ដល់ចុងខែកញ្ញា ឆ្នាំ២០១៨ នៅសារមន្ទីរ ហូជីមិញ ផ្លូវ Ngoc Ha និង ផ្លូវ Doi Can ខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ ដោយមានតាំងបង្ហាញរូបថត អត្ថបទជិត ៣០០ ដែលបញ្ជាក់ពីការសិក្សា និងធ្វើតាមគំរូរបស់លោកប្រធានហូជីមិញ ដែលត្រូវបាន បក្ស រដ្ឋ បានបំផុសចលនាប្រឡងប្រណាំង "រស់ ប្រយុទ្ធ ធ្វើការ និងសិក្សាតាមគំរូរបស់លោកប្រធាន ហូជីមិញដ៏មហិមា! " បន្ទាប់ពីលោកប្រធានហូជីមិញទទួលមរណាភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ