សកម្មភាពរំលឹកខួបលើកទី៨៦នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៅក្នុងនិងក្រៅប្រទេស

(VOVworld)-នាយប់ថ្ងៃទី២៦មិនា សម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញបានរៀបចំ
ពិធីរំលឹកខួបលើកទី៨៦នៃទិវាបង្កើតសម្ព័ន្ធសមាគមយុវជនកុម្មុយនិស្តហូជីមិញនិង
ប្រគល់ពានរង្វាន់ Ho Hao Hon (ជាពានរង្វាន់មានឈ្មោះរបស់លេខាសម្ព័ន្ធយុវជន
ដើមដំបូងរបស់ទីក្រុងហូជីមិញ)ផងដែរ។ ក៏នាថ្ងៃដដែល នៅមជ្ឈមណ្ឌលវប្បធម៌
ពាណិជ្ជ កម្មហាណូយ - ម៉ូស្គូ ស្ថិតនៅរដ្ឋធានីមូស្គូប្រទេសរុស្ស៊ី គណៈកម្មាធិការនៃ
សម្ព័ន្ធ​យុវជនកុម្មុយនិស្តហូជីមិញនៅរុស្ស៊ីបានរៀបចំពិធីរំលឹកខួបលើកទី៨៦នៃទិវា
បង្កើត សម្ព័ន្ធសមាគមយុវជនកុម្មុយនិស្តហូជីមិញ។ ថ្លែងមតិក្នុងពិធី លេខាសម្ព័ន្ធ
យុវជន កុម្មុយនិស្តប្រចាំនៅរុស្ស៊ី លោក Le Duy Anh បានសង្កត់ធ្ងន់ថា៖

        “សមាជិកសម្ព័ន្ធយុវជនមានវត្តមាននៅទីនេះក៏ដូចជាយុវជនវៀតណាមនៅ
 រុស្ស៊ីគប្បីពង្រីកថែមទៀតប្រពៃណីល្អប្រសើរបស់យុវជនទូទាំងប្រទេស ខំប្រឹងប្រែង
 ហាត់ពត់លត់ដំនិងរៀនសូត្រដោយឥតឈប់ឈរ ដើម្បីបំពេញល្អភារកិច្ច។ លើក
កំពស់មនសិការនិងបំផុសក្នុងយុវជនមោទនភាពអំពីប្រពៃណីដ៏អង់អាចក្លាហាន
របស់បក្ស របស់ប្រទេសជាតិ និងរបស់សម្ព័ន្ធយុវជន​​នោះគឺរួមចំណែកពូនជ្រុំការ
ជឿទុកចិត្តនិងការទទួលខុសត្រូវរបស់យុវជនក្នុងសម័យកាលថ្មី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ