សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ១២៦ ទិវាកំណើតលោកប្រធានហូជីមិញ


សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ១២៦ ទិវាកំណើតលោកប្រធានហូជីមិញ - ảnh 1
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ១២៦ ទិវាកំណើតលោកប្រធានហូជីមិញ
(Image: hatinh.gov.vn)

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ១២៦ ទិវាកំណើតលោក
ប្រធាន ហូជីមិញ នាយប់ថ្ងៃទី ​១៩ ឧសភា នៅសួនឧទ្យាន ២៣ កញ្ញា ទីក្រុងហូជីមិញ
បានប្រព្រឹ​ត្តទៅកម្មវិធីសិល្បៈដែលទាក់ទាញការចូលរួមរបស់មនុស្សរាប់ពាន់នាក់។
 លេខាគណៈកម្មា ធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang រួមជាមួយ
មជ្ឈដ្ឋានថ្នាក់ដឹកនាំទីក្រុងបាន ចូលរួមកម្មវិធីនេះ។ នាយប់ថ្ងៃដដែល នៅ
ទីក្រុង Vinh ខេត្ត Nghe An ភាគកណ្ដាល វៀតណាម ពិធីបូកសរុបពិធីបុណ្យភូមិ
 Sen ឆ្នាំ ២០១៦ ត្រូវបានរៀបចំឡើង។ តាមរយៈ សកម្មភាពសម្បូរបែបក្នុង
ក្របខ័ណ្ឌពិពីបុណ្យភូមិ Sen  លើកនេះ បានធ្វើឲ្យតប្រជាពលរដ្ឋយល់បន្ថែមអំពី
ជីវភាពបុព្វហេតុតស៊ូបដិវត្តន៍របស់លោកប្រធានហូជមិញ។ នាថ្ងៃទី ១៩ ឧសភា
 នៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន ស្ថានទូតវៀតណាមប្រចាំនៅទីនេះបាន
រៀបចំ សិក្ខាសាលាស្តីពីវៀតណាមដោយប្រធានបទ «ការតស៊ូរបស់ប្រជាពល
រដ្ឋវៀតណាមដើម្បី ឯករាជ្យនិងសេរីភាព»។ សកម្មភាពរំលឹកខួបអនុស្សារវរីយ៍
លើកទី ១២៦ ទីវាកំណើតលោក ប្រធានហូជីមិញក៏ត្រូវបានរៀបចំឡើងដ៏
មហោឡារឹកនៅប្រទេសអាល់ហ្សេរីនិង​Mozambique ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ