សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៩ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ចិន

(VOVWORLD) - នាថ្ងៃទី ១៧ ខែមករា ស្ថានទូតចិនប្រចាំនៅវៀតណាមបានរៀបចំពិធីជប់លៀងមួយដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៩ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - ចិន (18/1/1950 - 18/1/2019) ។
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៩ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ចិន - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  និងប្រធានរដ្ឋចិន លោក Xi JinPing

ថ្លែងមតិក្នុងពិធីនេះ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនក្នុងទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំ ២០១៨ ដោយអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងយ៉ាងស្មោះស ជាមួយបក្ស រដ្ឋនិងប្រជាជនចិន ក្នុងការជម្រុញទំនាក់ទំនងរវាងវៀតណាមនិងចិនអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព សុខមាលភាព និងចីរភាព។ លោក Nguyen Xuan Cuong ជឿជាក់ថានៅឆ្នាំ ២០១៩ ភាគីទាំងពីរនឹងបន្តសហការយ៉ាងស្អិតល្មួត និងអនុវត្តប្រកបដោយប្រសិទ្ធភាពនិងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនិងការយល់ដឹងរួមជាន់ខ្ពស់ ព្រមទាំងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមាននិរន្តភាពនិងស៊ីជម្រៅថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ