សកម្មភាពអំណរសាទរបុណ្យសំពះព្រះខែនៅតាមតំបន់នានារបស់វៀតណាម

(VOVWORLD) - នាថ្ងៃទី១២ ខែកញ្ញា នៅទីក្រុង Thai Nguyen មន្ទីរការងារ យុទ្ធជនពិការនិង សង្គមកិច្ចខេត្ត Thai Nguyen បានសហការជាមួយក្រុមហ៊ុន Samsung Electronics វៀតណាមនៅ Thai Nguyen រៀបចំកម្មវិធីអំណរសាទរបុណ្យសំពះ ព្រះខែសម្រាប់ប្អូនៗកុមារ។
សកម្មភាពអំណរសាទរបុណ្យសំពះព្រះខែនៅតាមតំបន់នានារបស់វៀតណាម - ảnh 1មូលនិធិគាំពារកុមារខេត្ត Thai Nguyen និងក្រុមហ៊ុន Samsung វៀតណាមនៅ Thai Nguyen ប្រគល់អាហារូបករណ៍និងអំណោយបុណ្យសំពះព្រះខែជូនចំពោះប្អូនៗកុមារ (រូបថត៖ TTXVN) 

  ក្នុងឱកាសនេះដែរ កុមារមានស្ថានភាពរស់នៅ លំបាកចំនួន១២០នាក់ក្នុងខេត្ត ក៏ទទួលបានអាហារូបករណ៍ចំនួន១២០ចំណែក។ នេះជាអំណោយខាងស្មារតីដើម្បីជួយអោយប្អូនៗជំនះពុះពារលើការលំបាក ឧស្សាហ៍រៀនសូត្រ។

        នាយប់ថ្ងៃទី១២ខែកញ្ញា នៅទីក្រុង Bac Ninh បានប្រព្រឹត្តទៅកម្មវិធីអំណរ សាទរបុណ្យសំពះព្រះខែឆ្នាំ២០១៩ក្រោមប្រធានបទ “អុជបំភ្លឺនូវក្ដីសុបិន្តសម្រាប់ កុមារ”។ នៅទីនេះ គណៈចាត់តាំងបានប្រគល់អំណោយជូនដល់កុមារចំនួន៨០ នាក់ដែលមានស្ថានភាពរស់នៅលំបាកប៉ុន្តែសម្រេចបានលទ្ធផលខ្ពស់ៗក្នុងការសិក្សារៀនសូត្រ។

        នាថ្ងៃដដែល គណៈកម្មាធិការប្រជាជនទីក្រុង Can Tho រួមជាមួយមន្ទីរ ស្ថាប័ន និងអង្គភាពជាច្រើននៃទីក្រុង បានសហការគ្នារៀបចំសកម្មភាពអំណរ សាទរប្រកបដោយក្ដីសប្បាយរីករាយជូនចំពោះប្អូនៗកុមារនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ