សកម្មភាពអបអរសាទរខួបលើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនៅប្រទេសជាច្រើនលើពិភពលោក

(VOVWORLD) - នាថ្ងៃទី ១៨ ខែ ឧសភា នៅទីក្រុង Mimasaka ខេត្ត Okayama ដែលជាទីក្រុងដំបូងគេបង្អស់នៅប្រទេសជប៉ុនបានដាក់រូបសំណាកលោកប្រធានហូ ជីមិញ បានរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០១៩) ។ ពិធីនេះបានធ្វើឡើងនៅក្នុងបរិយាកាសដ៏មហោឡារិកមួយ។
សកម្មភាពអបអរសាទរខួបលើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនៅប្រទេសជាច្រើនលើពិភពលោក - ảnh 1

ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ នៅទីក្រុង Mimasaka, Okayama នៃប្រទេសជប៉ុន

តំណាងចូលរួមបានស្តាប់និងរំលឹកឡើងវិញ ពីជីវិតនិងអាជីពរបស់លោកប្រធាន ហូជីមិញ រួមទាំងរាល់ការរួមចំណែករបស់ លោកប្រធានហូជីមិញចំពោះសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក។

នៅព្រឹកថ្ងៃដដែល បុគ្គលិកនៃស្ថានទូតនិងស្ថាប័នតំណាងវៀតណាម សិស្សានុ សិស្ស រួមទាំងបងប្អូនអាណិកជនវៀតណាមនៅអង់គ្លេស បានចូលរួមពិធីរំលឹកខួបលើក ទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ នៅឯអាគា Neu Zealand លើវិថី Haymarket នៃទីក្រុងឡុងដ៍ផងដែរ។

អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស លោក Tran Ngoc An បានមានប្រសាសន៍ថា ក្នុងអំឡុងពេល៣០ឆ្នាំទៅស្វែងរកផ្លូវសង្គ្រោះជាតិនោះ ថ្វីត្បិតតែលោកប្រធានហូជីមិញស្នាក់នៅអង់គ្លេសរយៈពេលតិចក៏ដោយ ប៉ុន្តែនៅអង់គ្លេសនេះតែម្តង យុវជន Nguyen Tat Thanh បានអាន នូវស្នាដៃរបស់ Mark និង Engels ជាលើកដំបូង តាមនោះជួយឲ្យលោកកំណត់បាននូវសតិអារម្មណ៍នយោ បាយនិងស្វែងរកបានផ្លូវរំដោះប្រទេសជាតិ។

ស្ថានទូតវៀតណាមប្រចាំនៅបារាំង បានរៀបចំកម្មវិធី រំលឹកខួបលើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ។ តំណាងស្ថាប័នវៀតណាមនៅបារាំងនិងសហ គមន៍ជនវៀតណាម បានគោរពអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំទីក្រុងបារីសផងដែរ។

នាថ្ងៃទី ១៧ ខែឧសភា នៅឧទ្យានហូជីមិញ ខ័ណ្ឌ Cerro Navia រដ្ឋធានី Santiago de ឈីលី ស្ថានទូតវៀតណាមប្រចាំនៅឈីលីបានប្រារព្ធខួបលើកទី១២៩នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ។ ចូលរួមក្នុងពិធីនេះ មានវត្តមានតំណាងស្ថាប័ននានាក្នុងតំបន់ មិត្តភក្តិនៅ Santiago និងអ្នកតំណាងនៃអង្គការនយោបាយ សង្គម មិត្តភក្តិឈីលីនិងអាណិកជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ