សកម្មភាពអបអរសាទរខួបអនុស្សាវរីយ៍ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញតាមតំបន់នានាទូទាំងប្រទេស

(VOVWORLD) -  នាយប់ថ្ងៃទី ២៤ ខែមីនា សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានប្រារព្ធខួបលើកទី ៨៨នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មីនា១៩៣១- ២៦ មីនា២០១៩)ផងដែរ។

នៅឆ្នាំ ២០១៩នេះ  ពីសំណុំឯកសារតែងតាំងចំនួន៦០ របស់អង្គភាពចំនួន៣១ ផ្ញើរ មក  គណៈចាត់តាំងបានជ្រើសរើសនិងផ្តល់រង្វាន់សម្រាប់ក្រុមការងាររួមចំនួន ៨ រូប រួមជាមួយគំរូឆ្នើមចំនួន៨ ដែលមានស្នាដៃល្អ ក្នុងការងារសម្ព័ន្ធយុវជននិងចល នាកុមាររបស់ទីក្រុង។ លោក Huynh Nguyen Ha លេខាសម្ព័ន្ធយុវជននៃក្រុមហ៊ុន Saigon Co.op ដែលជាអង្គភាពទទួលបានការកោតសរសើរចំពោះរូបសណ្ឋាន “ក្រុមលក់ទំនិញចល័ត” បានឲ្យដឹងថា៖ “ប្រសិទ្ធភាពមួយក្នុងចំណោមប្រសិទ្ធភាពនៃរូបសណ្ឋាននេះ គឺនាំយកទំនិញដែលមានគុណភាពទៅកាន់អតិថិជននៅតាមតំបន់ដាច់ស្រយាល។ នាពេលខាងមុខ យើងនឹងអនុវត្តកម្មវិធីនៅកោះភាគខាងជើង។ កម្មវិធីលក់ទំនិញចល័តបានក្លាយទៅជាចំណុចវិជ្ជមានមួយនៃសម្ព័ន្ធយុវជនក្រុមហ៊ុន Saigon Co.op ដែលបង្ហាញពីកម្លាំងពលំរបស់យុវជនយុវវ័យ”។

ក្នុងថ្ងៃដដែល ទិវាយុវជនឆ្នាំ ២០១៩ ក្រោមប្រធានបទ “ថ្ងៃធ្វើការងារល្អ” ត្រូវបានគេប្រារព្ធឡើងក្នុងពេលដំណាលគ្នានៅទីតាំងជាច្រើននៃទីក្រុង ដោយមានសកម្មភាជាក់ស្តែងជាច្រើនដូចជា ការឃោសនាសម្រាប់ការពារបរិស្ថាននិងការជួបប្រាស្រ័យជាមួយសាក្សីប្រវត្តិសាស្ត្រ សកម្មភាពជួយជ្រោមជ្រែងខួបលើកទី ៥០ នៃការអនុវត្តមរតក៌សាសន៍របស់លោកប្រធានហូជីមិញ។

ទន្ទឹមជាមួយគ្នានោះ នាថ្ងៃទី ២៤ មីនានៅទីក្រុង Da Lat សម្ព័ន្ធយុវជនខេត្ត Lam Dong បានសហការជាមួយអង្គភាពពាក់ព័ន្ធរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដើម្បីអបអរសាទរខួបលើកទី ៨៨ នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ សកម្មភាពដ៏គួរឱ្យទាក់ទាញមួយគឺទិវារថអូឡាំពិកសម្រាប់សុខភាពប្រជាជនដែលទាក់ទាញមនុស្សជាង ៥០០ នាក់ដែលជាកម្មាភិបាលនិងបុគ្គលិកនៃភ្នាក់ងារមន្ទីរនិងសាខានានានៃទីក្រុង Da Lat  និងខេត្ត Lam Dong ចូលរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ