សាខាសមាគមខ្មែរ-វៀតណាមនៅកម្ពុជាទទួលសេចក្តីសម្រចចិត្តជាផ្លូវការ

(VOVWORLD)- នាពេលរសៀលថ្ងៃទី១៦មិថុនា នៅរាធានីភ្នំពេញ សមាគមខ្មែរ-វៀតណាមនៅកម្ពុជា បានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្ត លក្ខន្តិកៈនិងត្រាថ្មីសម្រាប់សាខាសមាគមខ្មែរ-វៀត ណាមតាមបណ្តាខេត្ត ក្រុងរបស់កម្ពុជា។

សាខាសមាគមខ្មែរ-វៀតណាមនៅកម្ពុជាទទួលសេចក្តីសម្រចចិត្តជាផ្លូវការ - ảnh 1 ប្រធានសមាគមខ្មែរ-វៀតណាម លោក Chau Van Chi ប្រគល់ត្រានិងលក្ខន្តិកៈដល់សមាជិកសាខាតាមខេត្ត ក្រុងនានា (រូបថតៈ VOV)

តំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅកម្ពុជា លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានឲ្យដឹងថា ការដែលសមាគមខ្មែរ-វៀតណាមនៅកម្ពុជាក៏ដូចជាសាខាសមាគមតាមខេត្ត ក្រុងទទួលបានសេចក្តីសម្រេចចិត្ត លក្ខន្តិកៈនិងត្រាធ្វើសកម្មភាពថ្មីដោយរដ្ឋាភិបាលកម្ពុជាទទួលស្គាល់នោះជាបំណងប្រាថ្នាដែលបងប្អូនទន្ទឹងរងចាំតាំងពីយូរណាស់មកហើយ។

ប្រការនេះក៏បានជួយបង្កលក្ខណៈងាយស្រួលជាងសម្រាប់សមាគមក្នុងសកម្មភាពបម្រើ សហគមន៍ជួយ បងប្អូនអាណិកជនវៀតណាមស្ថិរភាពជីវភាពរស់នៅនិងសម្របខ្លួនល្អជាងទៅក្នុងសង្គមខ្មែរ។

អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានអះអាងថា សហគមន៍ជនវៀតណាមនៅកម្ពុជាជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីប្រជាជននិងប្រជាជាតិវៀតណាមនៅឡើយ។ ប្រការនេះនឹងជួយបង្កលក្ខណៈងាយស្រួកសម្រាប់សមាគមដំណើរសកម្មភាព បង្កើតគ្រឹះសាមគ្គីទូលំទូលាយសម្រាប់បងប្អូនខ្មែរដើមកំណើត វៀតណាមនៅកម្ពុជា។ ទន្ទឹមជាមួយគ្នានោះ ក៏បង្កើតឡើងសមភាពជាមួយសមាគមនានា ហើយឋានៈរបស់សមាគមក៏ត្រូវបានទទួលស្គាល់តាមច្បាប់ថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ