សឹង្ហបុរីត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន

(VOVWORLD) - សឹង្ហបុរីបានរឹតបន្តឹងសន្តិសុខនិងត្រៀមរៀបចំផែនការសំដៅធានាចរាចរណ៍ប្រកបដោយភាពងាយស្រួលសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ខែ វិច្ឆិកា នៅប្រទេសនេះ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តី លោក Lee Hsien Loong ត្រូវបានគេរំពឹងទុកថា នឹងអនុម័តលើក្របខ័ណ្ឌស្ដីពី បណ្ដាញទីក្រុងឆ្លាតវៃសំដៅតភ្ជាប់ទីក្រុងចំនួន២៦ដើម្បីកែលំអសេវាកម្មសាធារណៈនិងនាំមកនូវឱកាសសេដ្ឋកិច្ចជាច្រើនថែមទៀតសម្រាប់ប្រជាជន។ ថ្នាក់ដឹក នាំនៃប្រទេសអាស៊ានទាំង១០នឹងពិភាក្សាលើសមិទ្ធផលនានារបស់អាស៊ានក្នុងឆ្នាំនេះ ដែលទទួលបានតាមរយៈការអនុវត្តប្រធានបទនៃកិច្ចប្រជុំឆ្នាំនេះនោះគឺ “ខ្លួនទីពឹងខ្លួននិងច្នៃប្រឌិត”។ អង្គប្រជុំក៏នឹងផ្លាស់ប្ដូរទស្សនៈស្ដីពីបញ្ហានានាក្នុង តំបន់និងលើពិភពលោកដែលមានការយកចិត្តទុកដាក់ដូចគ្នា នៅកិច្ចប្រជុំកំពូល អាស៊ីបូព៌ាលើកទី១៣ ក៏ដូចជានៅកិច្ចប្រជុំកំពូលរវាងអាស៊ានជាមួយដៃគូ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ