សេចក្តីថ្លែងការណ៍វៀតណាម-សាធារណរដ្ឋឆែក

(VOVWORLD) -  ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណប្រតិភូជាន់ខ្ពស់វៀតណាម ទៅកាន់សាធារណរដ្ឋឆែក តបតាមការអញ្ជើញ របស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក លោក Andrej Babis នេះ ប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួម។

សេចក្តីថ្លែងការណ៍វៀតណាម-សាធារណរដ្ឋឆែក - ảnh 1ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសាធារណរដ្ឋឆែករបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម (រូបថតៈ VOV) 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី សាធារណរដ្ឋឆែក លោក Andrej Babis ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីសាធារណរដ្ឋឆែក Miloz Zeman និងប្រធានសភាជាតិលោក Radek Vondracek និងចូលរួមវេទិកាធុរកិច្ចវៀតណាម-ឆែក ក៏ដូចជាជួបសំណេះសំណាលជាមួយតំណាងសហគម ន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកផងដែរ។

នៅក្នុងជំនួបពិភាក្សា ជូបសវនាការក៏ដូចជាជួបសម្តែងការគួរសម ភាគីទាំងពីរបានអះអាងនូវតួនាទីសំខាន់របស់គណៈកម្មាធិការចម្រុះ ទទួលបន្ទុកកិច្ចសហប្រតិ បត្តិការ សេដ្ឋកិច្ច វៀតណាម-ឆែក ក្នុងការធ្វើអាជីវកម្មនូវសក្កានុពល និងកាលានុវត្តន៍ភាពសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រ ទេសទំាងពីរ។

ភាគីទាំងពីរបានអះអាងនូវការសន្យាចំពោះសណ្តាប់ធ្នាប់ពហុភាគីនៃអង្គការសហប្រជាជាតិ ដែលត្រូវបានពង្រឹងដោយសសរទ្រូងជាស្ថាបនិកចំនួនបី គឺ សន្តិភាព សន្តិសុខ សិទ្ធិមនុស្សនិងការអភិវឌ្ឍ ព្រមទាំងសម្តែងនូវការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះលទ្ធិពហុភាគី ក៏ដូចជាប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ភាគីទាំងពីរនឹងរួមសហ ការនៅបណ្តាអង្គការ វេទិកាតំបន់ និងអន្តរជាតិ ជាពិសេស នៅអង្គការសហប្រជាជាតិ និងវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM)។ ភាគីទាំងពីរបានសង្កត់ធ្ងន់ នូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព ជំរុញសន្តិសុខ សុវត្ថភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ជាពិសេស គឺធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ