ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកផ្សព្វផ្សាយវប្បធម៌វៀតណាមជាមួយមិត្តភក្តិអន្តរជាតិ

(VOVWORLD) -ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកទើបនឹងរួមសហការជាមួយមជ្ឈ មណ្ឌល ពាណិជ្ជកម្មអន្តរជាតិនិងអគារ Ronald Reagan រៀបចំការតាំងពិព័រណ៍ស្ថានទូត អន្តរជាតិរដូវរងារ (Winternational Embassy Showcase)លើកទី៦។ នេះជាព្រឹត្តិ ការផ្សព្វផ្សាយវប្បធម៌អន្តរជាតិជាប្រចាំឆ្នាំធំបំផុតនៅរដ្ឋធានីវ៉ាស៊ីនតោន ទាក់ ទាញការចូលរួមរបស់អង្គទូតនានា ភ្ញៀវទេសចរជាច្រើនកុះករនិងមជ្ឈដ្ឋានសារ ព័ត៌មានផងដែរ។ 


ចូលរួមក្នុងការតាំងពិព័រណ៍នេះ ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក បាន នាំមកនូវផលិតផលសិប្បកម្មវិចិត្រសិល្បៈដោយសិប្បកម្មផលិតក្នុងស្រុក ដូចជា កន្សែង គំនូខ្មុកម្រ័ក្សណ៍ និងគ្រឿងភាជន៍ជាដើម។ ឯកសារ រូបថតផ្សព្វផ្សាយវប្បធម៌ ទេស ចរណ៍ ទស្សនីយភាពរបស់តំបន់នានានិងកោះសមុទ្រវៀតណាមធ្វើឲ្យភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងឱកាសនេះ ស្ថានទូតវៀតណាមក៏បានតាំង បង្ហាញរូបថតស្តីពីទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ