ស្ថានទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែកច្រានចោលការបញ្ចេញមតិខ្វះសុឆន្ទៈស្ដីពីវៀតណាម

(VOVWORLD) - នាថ្ងៃទី២ ខែកក្កដា ភារធារីស្ថានទូតសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំសាធារណៈរដ្ឋឆែកលោកស្រី Tran Thanh Huong បានជួបជាមួយ តំណាងក្រសួងការបរទេសនៃប្រទេសសាមី ដើម្បីផ្លាស់ប្ដូរមតិនិងច្រានចោលការ បញ្ចេញមតិខ្វះសុឆន្ទៈរបស់ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាជាន់ ទាបឆែកលោក Lubomir Zaoralek ព្រមទាំងប្រគល់កំណត់ទូតរបស់ស្ថានទូត វៀតណាមទាក់ទិនដល់បញ្ហានេះ។
ស្ថានទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែកច្រានចោលការបញ្ចេញមតិខ្វះសុឆន្ទៈស្ដីពីវៀតណាម - ảnh 1 កម្មវិធីជួបប្រាស្រ័យសិល្បៈមួយរបស់សហគមន៍ជនវៀតណាមនៅឆែក (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកស្រី Tran Thanh Huong បានសម្ដែងការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅចំពោះការបញ្ចេញមតិរបស់លោក Lubomir Zaoralek នៅក្នុង កិច្ចប្រជុំរបស់គណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាបឆែកកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ព្រមទាំងច្រានចោលមតិរបស់លោករូបនេះ។ លោកស្រី Tran Thanh Huong សង្កត់ធ្ងន់ថា ការបញ្ចេញមតិរបស់លោក Zaoralek បានបង្ក ឡើងផលប៉ះពាល់ដ៏អវិជ្ជមានចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហ ប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាមនិងឆែក ក៏ដូចជាសហគមន៍ ជនវៀតណាមនៅឆែកផងដែរ។

        រីឯខ្លួនវិញ តំណាងក្រសួងការបរទេសឆែកលោក Martin Klepetco បាន អះអាងថា ការបញ្ចេញមតិរបស់លោក Lubomir Zaoralek គឺមានលក្ខណៈផ្ទាល់ ខ្លួន មិនបង្ហាញនូវទស្សនៈរបស់ក្រសួងការបរទេសឆែកឡើយ។ លោក Martin Klepetco ក៏ច្រានចោលមតិរបស់លោក Zaoralek ស្ដីពីវៀតណាមដែលបានផ្សព្វ ផ្សាយដោយសារព័ត៌មានផងដែរ។

        មុននោះ ក្នុងកិច្ចប្រជុំនាថ្ងៃទី២១ មិថុនា នៅគណៈកម្មាធិការកិច្ចការបរទេស សភាជាន់ទាបឆែកស្ដីពីថវិកាសំរាប់ផ្នែកការទូតនាឆ្នាំ២០១៧ លោក Zaoralek បានថ្លែងយ៉ាងដូច្នេះថា វៀតណាមជាបទល្មើសមានការចាត់តាំង ជាការគំរាម កំហែងទៅលើសន្តិសុខជាតិរបស់ឆែក។ ភ្លាមមួយរំពិច ការបញ្ចេញមតិខាងលើរបស់ លោក Zaoralek បានជួបប្រទះនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាពីភាគីជាច្រើន ទាំងខាងមជ្ឈដ្ឋានអ្នកនយោបាយក្នុងប្រទេសផង ហើយពិសេសគឺតំណាង សមាគមន៍វៀតណាមនៅឆែកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ