សាធារណៈមតិអន្តរជាតិប្រតិកម្មអំពីករណីបាញ់សាកល្បងកាំជ្រួចរបស់ស.ប.បកូរ៉េ

(VOVworld) - នាថ្ងៃទី១៣ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលស.ប.បកូរ៉េ
KCNA ឲ្យដឹងថា ប្រទេសនេះបានបាញ់សាកល្បងកាំជ្រួចមួយគ្រាប់ប្រកបដោយ
ជោគជ័យមុននោះមួយថ្ងៃ។
ចំពោះមុខករណីពោលខាងលើ រដ្ឋាភិបាលកូរ៉េខាងត្បូងបានរៀបចំកិច្ចប្រជុំ
បន្ទាន់ នាព្រឹកថ្ងៃទី១៣ កុម្ភៈ ដើម្បីវាយតំលៃអំពីការជះឥទ្ធិពលទៅលើវិស័យសេដ្ឋ
កិច្ច ជាពិសេសគឺវាយតំលៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក្រោយពីការបាញ់សាកល្បង
 កាំជ្រួចរបស់ព្យុងយ៉ាង។
សាធារណៈមតិអន្តរជាតិប្រតិកម្មអំពីករណីបាញ់សាកល្បងកាំជ្រួចរបស់ស.ប.បកូរ៉េ - ảnh 1
ទូរទស្សន៍កូរ៉េខាងត្បូងផ្សាយព័ត៌មានស្ដីអំពីករណីបាញ់សាកល្បងកាំជ្រួចរបស់ស.ប.បកូរ៉េ
នាថ្ងៃទី១២ កុម្ភៈ (រូបថត៖AFP/TTXVN)

នាថ្ងៃទី១២ កុម្ភៈ សហភាពអឺរ៉ុប (EU) បានរិះគន់សកម្មភាពពោលខាងលើ
របស់ ស.ប.បកូរ៉េ ដោយអះអាងថា នេះជាអំពើបង្ករឿងហេតុដោយមិនអាចទទួល
យក បានឡើយ ព្រមទាំងក៏ជាការរំលោភបំពានមួយទៀតចំពោះសេចក្ដីសំរេចចិត្ត
 របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។
ក្នុងពេលនោះ ទីប្រឹក្សាសេតវិមានលោក Stephen Miller អះអាងថា អាមេរិក
សន្យាធានាសន្តិសុខសំរាប់សម្ព័ន្ធមិត្តនានារបស់ប្រទេសនេះនៅតំបន់ប៉ាស៊ីហ្វិក
ហើយនឹងគាំទ្រក្រុមសម្ព័ន្ធមិត្តប្រឆាំងសកម្មភាពអមិត្តរបស់ស.ប.បកូរ៉េ។
នាថ្ងៃទី១២ កុម្ភៈ ទាំងគណៈបក្សកាន់អំណាចនិងគណៈបក្សប្រឆាំងនៅជប៉ុន
បាន ថ្កោលទោសការបាញ់សាកល្បងកាំជ្រួចរបស់ស.ប.បកូរ៉េ។ថ្នាក់ដឹកនាំគណៈ
បក្សប្រជាធិបតេយ្យសេរីកាន់អំណាចបានអំពាវនាវឲ្យរដ្ឋាភិបាលអនុវត្តន៍បទដាក់
 ទណ្ឌកម្មថ្មីតម្រង់ទៅលើព្យុងយ៉ាង ដោយផ្អែកលើមូលហេតុដែលថា ករណីបាញ់
 សាកល្បងកាំជ្រួចនេះគឺជាអំពើបង្ករឿងហេតុបន្ទាប់ពីជំនួបសន្ទនារវាងនាយករដ្ឋ
 មន្ត្រីជប៉ុនលោក Shinzo Abe ជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump៕

ប្រតិកម្មទៅវិញ

ផ្សេងៗ