សន្តិសុខត្រូវបានរឹតបន្តឹងមុនពេលកិច្ចសន្ទនា Shangri-La លើកទី១៧ ប្រព្រឹត្តទៅនៅសិង្ហបុរី

(VOVWORLD) - មុនពេលបើកកិច្ចសន្ទនា Shangri-La លើកទី ១៧ នៅសិង្ហបុរី នាយប់ថ្ងៃទី ១ ខែមិថុនា សន្តិសុខត្រូវបានរឹតបន្តឹងនៅគ្រប់ទីកន្លែងដែលនាំទៅដល់ទីប្រជុំនេះ ដើម្បី ធានាសុវត្ថិភាពសំរាប់ឥស្សរជននយោបាយសំខាន់ៗ ដែលជា រដ្ឋមន្ដ្រី និង មន្ត្រីក្រសួងការពារជាតិនៃបណ្តាប្រទេសជាង ៥០ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលអញ្ជើញមកចូលរួមផងដែរ។
សន្តិសុខត្រូវបានរឹតបន្តឹងមុនពេលកិច្ចសន្ទនា Shangri-La លើកទី១៧ ប្រព្រឹត្តទៅនៅសិង្ហបុរី - ảnh 1 សន្តិសុខត្រូវបានរឹតបន្តឹងមុនពេលកិច្ចសន្ទនា Shangri-La លើកទី១៧ ប្រព្រឹត្តទៅនៅសិង្ហបុរី

នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិមនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់យោធាវៀតណាម នឹងអញ្ជើញចូលរួម កិច្ចសន្ទនា Shangri-La       លើកនេះ។ ប៉ូលីសមូលដ្ឋានបានឲ្យដឹងថាក្នុងអំឡុងពេល កិច្ចសន្ទនា Shangri-La ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែមិថុនា) តំបន់នានានៅជុំវិញសណ្ឋាគារ Shangri-La នឹង បានត្រួតពិនិត្យ សន្តិសុខយ៉ាងតឹងរ៉ឹង ដោយមានផ្លូវជាច្រើននឹងត្រូវបានរារាំងហាមមិនឲ្យចេញ ចូល។ ជាពិសេស ប្រជាជនត្រូវបានបញ្ជាឱ្យធ្វើដំណើរយ៉ាងយឺតជាងពេលធម្មតា ហើយ អ្នកជិះម៉ូតូ មិនអនុញ្ញាតឱ្យជិះចូលក្នុងផ្លូវនៅជុំវិញសណ្ឋាគារ Shangri-La ជាដាច់ខាត ក្នុងអំឡុងពេលប្រពឹត្តទៅព្រឹត្តិការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ