សន្និសីទ ASEM ស្តីពីការរួមគ្នាធ្វើសកម្មភាពទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

(VOVWORLD) -នាថ្ងៃទី១៨ខែមិថុនា នៅទីក្រុង Can Tho ការក្រសួងការបរទេសវៀតណាម សហការជាមួយក្រសួងធនធាននិងបរិស្ថាន និងមន្ទីរព័តមាននិងផ្សព្វផ្សាយ ទីក្រុង Can Tho បានរៀនចំសន្និសីទកាសែត ដើម្បីផ្តល់ព័ត៌មានសន្និសីទ ASEM ស្តីពីការរួមគ្នាទប់ទល់នឹងបំរែបំរួលអាកាសធាតុសំដៅសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

សន្និសីទនេះនឹងផ្តោតសំខាន់លើការពិភាក្សាអំពីការចែករំលែកបទពិសោធន៍ និងពិគ្រោះយល់អំពីខ្លឹមសារមួយចំនួនដូចជាការអភិវឌ្ឍនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ-ការតភ្ចាប់រវាងសកម្មភាពទប់ទល់នឹងការប្រែប្រួលអាកាស ធាតុ ដែលមានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងអំពីតួនាទីនិងការ ចូលរួមរបស់ភាគីពាក់ព័ន្ធនានា ក៏ដូចជាការបង្កើនទំនាក់ទំនងភាពជាដៃគូអាស៊ី -អឺរ៉ុបដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។សន្និសីទនេះនឹងប្រព្រឹត្តទៅនៅទីក្រុង Can Tho ចាប់ពីថ្ងៃទី ១៨ ដល់ ២០ ខែមិថុនា ឆ្នាំ ២០១៨ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ