សន្និសីទកំពូល EU នៅទីក្រុង Rome ៖ អ៊ីតាលីបង្កើនសន្តិសុខយ៉ាងខ្លាំង

សន្និសីទកំពូល EU នៅទីក្រុង Rome ៖ អ៊ីតាលីបង្កើនសន្តិសុខយ៉ាងខ្លាំង - ảnh 1
សន្និសីទកំពូល EU នៅទីក្រុង Rome ៖ អ៊ីតាលីបង្កើនសន្តិសុខយ៉ាងខ្លាំង (VNA)


(VOVworld) – ដើម្បីធានាសន្តិសុខសំរាប់សន្និសីទកំពូលសហភាពអឺរ៉ុប (EU)
សំដៅរំលឹកខួបលើកទី ៦០ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុង Rome  នាថ្ងៃទី​
 ២៥ មិនា ប៉ូលីស្តអ៊ីតាលីត្រូវបានដាក់ក្នុងស្ថានភាពគ្រោះអាសន្នខ្ពស់ បំផុត។
ប៉ូលីសចំនួន ៣ ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទីក្រុង Rome ដើម្បី
ការពារសន្តិសុខ ទប់ទល់នឹងគ្រោះអាសន្នវាយប្រហារភេរវកម្មក៏ដូចជាបណ្ដាទ
ង្វើ បង្ករឿងហេតុផ្សេងៗ។ សន្និសីទកំពូល  EU រំលឹកខួបអនុស្សាវរីយ៍លើកទី
៦០ ទិវា ចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុង Rome មានការចូលរួមរបស់ថ្នាក់
ដឹកនាំ EU ចំនួន ២៧ រូប។ សន្និសីទលើកនេះនឹងវាយតំលៃស្នាដៃដែល EU
ទទួលបានក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅ ព្រមទាំង ពិភាក្សាអំពីបញ្ហាជា
ច្រើនក្នុងនោះមានការសាកល្បងដែលប្លុកនេះកំពុងប្រឈមមុខដូចជា៖
វិបត្តិជនអន្តោប្រវេសន៍បញ្ហាភេរវកម្មគ្រោះអាសន្នរលកលទ្ធិជាតិនិយម
កើតមានឡើងដល់វិបត្តិបំណូលសាធារណៈក្នុងតំបន់ចាតប្រាក់អឺរ៉ូ
(Eurozone)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ