សន្និសីទការសន្ទនាសាធារណៈ-ឯកជនស្តីពីនារីនិងសេដ្ឋកិច្ចបើកជាផ្លូវការនៅទីក្រុង Hue

(VOVWORLD) - សន្និសីទអំពីការសន្ទនាសាធារណៈ-ឯកជនស្តីពីនារីនិងសេដ្ឋកិច្ចបើកជាផ្លូវការនៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) នាថ្ងៃទី ២៨ កញ្ញា។ 
សន្និសីទការសន្ទនាសាធារណៈ-ឯកជនស្តីពីនារីនិងសេដ្ឋកិច្ចបើកជាផ្លូវការនៅទីក្រុង Hue  - ảnh 1 សន្និសីទការសន្ទនាសាធារណៈ-ឯកជនស្តីពីនារីនិងសេដ្ឋកិច្ចបើកជាផ្លូវការនៅទីក្រុង Hue 

(VOVworld) – សន្និសីទអំពីការសន្ទនាសាធារណៈ-ឯកជនស្តីពីនារីនិងសេដ្ឋកិច្ចបើកជាផ្លូវការនៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) នាថ្ងៃទី ២៨ កញ្ញា។ នេះគឺជាព្រឹត្តិការណ៍ស្នូលទី ២ ក្នុងក្របខ័ណ្ឌវេទិការនារីនិងសេដ្ឋកិច្ច APEC ឆ្នាំ ២០១៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ទី ២៩ កញ្ញានៅទីក្រុង Hue។ សន្និសីទ ប្រមូលផ្តុំទៅលើបញ្ហាមួយចំនួនដូចជា៖ ការចូលរួមសេដ្ឋកិច្ចហិរញ្ញវត្ថុនិងសង្គមកិច្ច របស់នារី កំលាំងចលករជំរុញកំណើននិរន្តរភាពនិងលើគ្រប់ជ្រុងជ្រោយ សហគ្រិននារី លើទីផ្សារពិភពលោកទាំងមូលកំពុងផ្លាស់ប្តូរ ការជំរុញអាជីវការិនីក្នុងសម័យកាល ឌីជីថល ការកសាងទស្សនៈវិស័យអំពីការលើកកំពស់សិទ្ធិរបស់នារីក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកនិងលើពិភពលោក។ ថ្លែងមតិនៅសន្និសីទ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានលើកច្បាស់ថា៖

        «សម័យកាលឌីជីថលគឺជាជំហានអភិវឌ្ឍន៍លោតផ្លោះរបស់មនុស្សលោក ប៉ុន្តែ ដាក់ចេញការសាកល្បងដ៏ធំធេងចំពោះក្រុមប្រជាពលរដ្ឋជាច្រើនក្នុងសង្គម ក្នុងនោះ គ្រោះអាសន្នកុមារីអត់បានយកចិត្តទុកដាក់គឺខ្ពស់ណាស់។ ដោយហេតុនេះ យើងគប្បី មានគោលនយោបាយឆ្លៀតយកឧត្តមភាពនៃបច្ចេកវិទ្យាព័ត៌មានក្នុងសម័យកាលឌីជី ថលសំដៅជួយឧបត្ថម្ភនារីទាក់ទងជាមួយឱកាសខាងអាជីព អាជីវកម្ម ផ្សព្វផ្សាយ ផលិតផលនិងឱកាសបង្កើនការជួបប្រាស្រ័យតភ្ជាប់បណ្តាញមជ្ឈដ្ឋានសហគ្រិនជានារី ក្នុងតំបន់៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ