សន្និសីទមន្ត្រីជាន់ខ្ពស់វេទិកាតំបន់អាស៊ាន (SOM ARF) ប្រារព្ធនៅហ្វីលីពីន

(VOVWORLD) - ថ្លែងមតិអំពីស្ថានភាពក្នុងតំបន់និងលើពិភពលោក លោក Nguyen Quoc Dung បានអះអាងនូវទស្សនៈមុនក៏ដោយជាក្រោយរបស់វៀតណាមអំពីសមុទ្រ ខាងកើត ដោយលើកត្រដែតនូវសារ សំខាន់នៃការដោះស្រាយជំលោះដោយ សន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ (UNCLOS)។
សន្និសីទមន្ត្រីជាន់ខ្ពស់វេទិកាតំបន់អាស៊ាន (SOM ARF) ប្រារព្ធនៅហ្វីលីពីន - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសនិងជា ប្រធាន SOM ARF វៀតណាមលោក Nguyen Quoc Dung (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៤ ឧសភា នៅទីក្រុងម៉ានីល របស់ហ្វីលីពីន បានប្រព្រឹត្ត ទៅសន្និសីទមន្ត្រីជាន់ខ្ពស់វេទិកាតំបន់អាស៊ាន (SOM ARF) សំដៅពិភាក្សាអំពី បញ្ហាសហប្រតិបតិ្តការនានានិងត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្រ្តីការបរទេស ARF លើកទី២៤ នាខែសីហាខាងមុខនៅហ្វីលីពីនដែរ។អនុរដ្ឋមន្រ្តីការបរទេសនិងជា ប្រធាន SOM ARF វៀតណាមលោក Nguyen Quoc Dung បានដឹកនាំគណៈ ប្រតិភូវៀតណាមចូលរួមសន្និសីទនេះ។

        ថ្លែងមតិអំពីស្ថានភាពក្នុងតំបន់និងលើពិភពលោក លោក Nguyen Quoc Dung បានអះអាងនូវទស្សនៈមុនក៏ដោយជាក្រោយរបស់វៀតណាមអំពីសមុទ្រ ខាងកើត ដោយលើកត្រដែតនូវសារ សំខាន់នៃការដោះស្រាយជំលោះដោយ សន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ទន្ទឹមនឹងនោះ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung ក៏បានស្វាគមន៍ការខំប្រឹងប្រែងអនុវត្តយ៉ាងម៉ឺងម៉ាត់និងពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាលទ្ធផលដែល អាស៊ាននិងចិនទទួលបានក្នុងការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ