សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC (SFOM) បានបិទបញ្ចប់

(VOVWORLD) -ក្រោយរយៈពេលពីរថ្ងៃធ្វើការ នាថ្ងៃទី១៩ឧសភា សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC បានបិទបញ្ចប់នៅខេត្ត Ninh Binh (ភាគខាងជើងវៀតណាម)។
សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC (SFOM) បានបិទបញ្ចប់ - ảnh 1 សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC (SFOM) បានបិទបញ្ចប់

(VOV)_ក្រោយរយៈពេលពីរថ្ងៃធ្វើការ នាថ្ងៃទី១៩ឧសភា សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC បានបិទបញ្ចប់នៅខេត្ត Ninh Binh (ភាគខាងជើងវៀតណាម)។ លទ្ធផលសំខាន់ៗក្នុងសន្និសីទលើកនេះនឹងបានរាយការណ៍នៅក្នុងសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC គ្រោងនឹងប្រព្រឹត្តទៅនាខែតុលាខាងមុខនេះ។

          មុននោះ ក្នុងកិច្ចប្រជុំពិភាក្សា នាព្រឹកថ្ងៃទី១៩ ឧសភា ស្ដីអំពីហិរញ្ញវត្ថុ និងធានារ៉ាប់រងហា និ ភ័យដោយគ្រោះធម្មជាតិ បណ្ដាតំណាងបានពិភាក្សាអំពីសេចក្ដីស្នើគោលនយោបាយដែលទាក់ទិនដល់ការគ្រប់គ្រងហិរញ្ញវត្ថុ ទប់ទល់នឹងគ្រោះធម្មជាតិ។

          នៅក្នុងកិច្ចប្រជុំពិភាក្សាអំពីហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយ -ហិរញ្ញវត្ថុសំរាប់កសិកម្មជនបទ អង្គសន្និសីទបានវាយតំលៃពីឧបសគ្គ និងដាក់ចេញទិសដៅបង្កើនសមត្ថភាពទាក់ទងនឹងហិរញ្ញវត្ថុតំបន់ជនបទ សំដៅជួយឧបត្ថម្ភ កាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់នេះ។

          ក្នុងកិច្ចប្រជុំចុងក្រោយ អង្គសន្និសីទបានស្ដាប់វាគ្មិនធ្វើបច្ចុប្បន្នកម្មលទ្ធផលអនុវត្តកិច្ចសហប្រតិបត្តិការក្នុង APEC ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ