សន្និសីទវាយតំលៃសកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៧។

សន្និសីទវាយតំលៃសកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៧។ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (VOV)



        VOV-នាព្រឹកថ្ងៃទី៣កញ្ញា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម
បានសហការ​ជាមួយ​ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គណៈកម្មាធិការ
វិទ្យាសាស្ត្របច្ចេកវិទ្យា​និង​បរិស្ថានរបស់រដ្ឋសភាបានរៀបចំសន្និសីទវាយតំលៃ
សកម្មភាពវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យាក្នុងការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹម
លើកទី៧ស្ដីអំពីកសិកម្ម​កសិករនិងជនបទ។ អញ្ជើញចូលរួមមានប្រធានរដ្ឋ
សភាវៀតណាមលោក Nguyen Sinh Hung និងអ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រងនិង
ដំណាងអង្គភាពអាជីវកម្ម​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យាចំនួនជាង១៥០នាក់។
ថ្លែងមតិនៅទីនេះ ប្រធាន​រដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានវាយ
តំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការអភិវឌ្ឍន៍
របស់ផ្នែកកសិកម្មវៀតណាម ទន្ទឹមនឹងនោះលើកច្បាស់ថា ក្នុងដំណាក់កាល
នាបច្ចុប្បន្ននិងអនាគត​ផ្នែក​កសិកម្ម​នឹងមានឱកាសជាច្រើនប៉ុន្តែក៏មានការ
លំបាកសាកល្បងជាច្រើនផងដែរ។

        “យើងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ។ នេះជាបញ្ហាវិទ្យាសាស្ត្រ។ នោះគឺ
ដោយឈរលើកំលាំងរបស់ខ្លួន តម្រូវការនៃទីផ្សារនិងឧត្តមភាពរបស់ខ្លួន
យើងនឹងនាំចេញដំណោះស្រាយឲ្យសមស្របក្នុងខឿនសេដ្ឋកិច្ចទីផ្សារ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ