សន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសរុស្ស៊ីផ្ដោតលើបញ្ហាអ​ន្តរជាតិក្ដៅគគុក

(VOVWORLD) -នាថ្ងៃទី ១៦ ខែមករា នៅមជ្ឈមណ្ឌលសារព័ត៌មានក្រសួងការបរទេសរុស្ស៊ីបានប្រព្រឹត្តិទៅ សន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov ដើម្បីបូកសរុបស្ថានភាពធ្វើសកម្មភាពការទូតរបស់រុស្ស៊ីក្នុងឆ្នាំ ២០១៨។ សន្និសីទសារព័ត៌មាននេះ ទាក់ទាញបានការចូលរួមរបស់ អ្នកយកព័ត៌មានក្នុង និងក្រៅប្រទេសជាង ៥០០ នាក់។
សន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសរុស្ស៊ីផ្ដោតលើបញ្ហាអ​ន្តរជាតិក្ដៅគគុក - ảnh 1 រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឆ្លើយសំណួរនានារបស់ប្រព័ន្ធផ្សព្វផ្សាយអំពីបញ្ហាកិច្ចការបរទេសជាច្រើនរបស់សហព័ន្ធរុស្ស៊ី ដែលពាក់ព័ន្ធនឹងទំនាក់ទំនងរុស្ស៊ី - អាមេរិក រុស្ស៊ី - ណាតូ រុស្ស៊ី-  EU ស្ថានភាពស៊ីរី មជ្ឈឹមបូព៌ា ស្ថានការណ៍ឧបទ្វីបកូរ៉េ ក៏ដូចជាបណ្ដាបញ្ហាអំពីការសាកល្បង ការគំរាមកំហែង ការប្រយុទ្ធប្រឆាំងភេរវកម្ម និងសន្តិសុខអ៊ិនធើណែតផងដែរ។

ស្ដីពីការខ្វែងគំនិតរវាងរុស្ស៊ី និងអាមេរិកអំពីសន្ធិសញ្ញាមីស៊ីលរយៈចម្ងាយខ្លី និងមធ្យម  (INF) នោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានលើកច្បាស់ថា រាល់សកម្មភាពដោយឯកតោភាគីរបស់អាមេរិកក្នុងបញ្ហានេះបានធ្វើឱ្យប្រទេសទាំងពីកាន់តែខ្វះជំនឿទុកចិត្តគ្នាយ៉ាងស៊ីជម្រៅថែមទៀត។ លោក Sergey Lavrov មានក្ដីសង្ឈឹមថា អាមេរិកគ្មានផែនការដកខ្លួនចេញពី សន្ធិសញ្ញា ដាក់កំហិត និងកាត់បន្ថយ អាវុធវាយប្រហារយុទ្ធសាស្ត្រ (START-3) ក៏ដូចជាមានគោលបំណង់ថា អាមេរិកបង្ហាញនូវជំនាញ និងការទទួលខុសត្រូវក្នុងវិធីទាក់ទងជាមួយកិច្ចសន្ទនាជាមួយរុស្ស៊ី អំពីបណ្ដាបញ្ហាស្ថិរភាពយុទ្ធសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ