សន្និសីទអន្តរជាតិស្តីអំពីសន្តិភាពនិងការអភិវឌ្ឍន៌អាស៊ីឥសាន្តបានប្រារព្វឡើងនៅចិន

សន្និសីទអន្តរជាតិស្តីអំពីសន្តិភាពនិងការអភិវឌ្ឍន៌អាស៊ីឥសាន្តបានប្រារព្វឡើងនៅចិន - ảnh 1
(រូបថតៈ radiovietnam.vn)


(VOVworld)-សន្និសីទស្តីអំពីសន្តិភាពនិងការអភិវឌ្ឍន៌អាស៊ីបូព៌ាបានប្រារព្វឡើង
នា ថ្ងៃទី១២វិច្ឆិកានៅទីក្រុង Tianjin ចិន។ សន្និសីនេះបានរៀបចំឡើងដោយ មូល
និធិស្រាវជ្រាវបណ្តាបញ្ហាអន្តរជាតិចិន រួមផ្សំជាមួយវិទ្យាស្ថានស្រាវជ្រាវ យុទ្ធ
សាស្រ្តអន្តរជាតិចិន វិទ្យាស្ថានស្រាវជ្រាវបណ្តាបញ្ហាអន្តរជាតិShànghǎi និង
សមាគមការទូតប្រជាជន Tianjin។ សន្និសីទបានប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ដោយមានការចូលរួមរបស់សមជិកចូលរួមចំនួន៣០នាក់ជាអ្នកជំនាញការ អ្នក
ប្រាជ្ញមកពី ប្រទេសចំនួន៧ក្នុងនោះមានចិន អាមេរិក រុស្ស៊ីនិងប្រទេសមួយចំនួន។
នៅទីនេះ តំណាងទាំងឡាយនិងប្រមូលផ្តុំពិភាក្សាអំពីបណ្តាបញ្ហាដូចជា ស្ថាន
ភាព តំបន់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងយុទ្ធសាស្រ្ត គោលនយោបាយ
របស់ប្រ​ទេសនានានៅក្នុងតំបន់។ នេះជាឳកាសដើម្បីអ្នកជំនាញការ អ្នក
ប្រាជ្ញរួមគ្នាពិភាក្សាសំដៅស្វែងរកដំណោះស្រាយបន្ធូស្រាលភាពតានតឹង
ជំវិញជំលោះអធិបតេយ្យភាពរវាងបណ្តាប្រទេសក្នុងតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ