សប្ដាហ៍អ៊ីតាលី-អាស៊ានលើកទីមួយបានបើកនៅទីក្រុងហាណូយ

(VOVWORLD) -នាថ្ងៃទី១៨វិច្ឆិកា សប្ដាហ៍អ៊ីតាលី-អាស៊ាន លើកទី១ដោយប្រធានបទ៖រស់នៅដូចជារបៀបរស់នៅរបស់ប្រជាជនអ៊ីតាលី បានបើកនៅទីក្រុងហាណូយ។គោលដៅរបស់កម្មវិធីនេះគឺផ្សព្វផ្សាយវប្បធម៌និងរឹតបន្តឹងថែមទៀតទំនាក់ទំនងមិត្តភាពរវាងអ៊ីតាលីនិងបណ្ដាប្រទេសជាសមាជិកអាស៊ាន។
សប្ដាហ៍អ៊ីតាលី-អាស៊ានលើកទីមួយបានបើកនៅទីក្រុងហាណូយ - ảnh 1សប្ដាហ៍អ៊ីតាលី-អាស៊ានលើកទីមួយបានបើកនៅទីក្រុងហាណូយ 

នាថ្ងៃទី១៨វិច្ឆិកា សប្ដាហ៍អ៊ីតាលី-អាស៊ាន លើកទី១ដោយប្រធានបទ៖ រស់នៅដូចជារបៀបរស់នៅរបស់ប្រជាជនអ៊ីតាលី បានបើកនៅទីក្រុងហាណូយ។គោលដៅរបស់កម្មវិធីនេះគឺផ្សព្វផ្សាយវប្បធម៌និងរឹតបន្តឹងថែមទៀតទំនាក់ទំនងមិត្តភាពរវាងអ៊ីតាលីនិងបណ្ដាប្រទេសជាសមាជិកអាស៊ាន។

          ថ្លែងមតិនៅទីនេះ លោកស្រី Cecilia Piccioni ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម បានអោយដឹងថា៖សកម្មភាពផ្សព្វផ្សាយវប្បធម៌អ៊ីតាលីនេះបានរៀបចំនៅរដ្ឋធានីនៃប្រទេសជាសមាជិកអាស៊ានចំនួន៧ សំដៅ ជំរុញទំនាក់ទំនងការទូតជាមួយប្រទេសនានាផងនិងឧទ្ទេសនាមអំពីចំណុចវិសេសវិសាលនៃវប្បធម៌ ទឹកដីនិងមនុស្សអ៊ីតាលី ចំពោះមហាជនអាស៊ាន។     សប្ដាហ៍អ៊ីតាលី-អាស៊ាននឹងអូសបន្លាយដល់ថ្ងៃទី៤ធ្នូឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ