សប្តាហ៍វប្បធម៌-ទេសចរណ៍ខេត្ត Son La ឆ្នាំ២០១៨

(VOVWORLD) - សប្តាហ៍វប្បធម៌-ទេសចរណ៍ខេត្ត Son La ឆ្នាំ២០១៨ បានប្រារព្ធនៅស្រុក Moc Chau ចាប់ពីថ្ងៃទី២៨ សីហា ដល់ថ្ងៃទី២កញ្ញា ក្រោមប្រធានបទ “ Son La ថ្ងៃថ្មី”។ កម្មវិធីនេះនឹងបានប្រារព្ធជាផ្លូវការនៅវេលាម៉ោង ៨យប់ថ្ងៃទី១កញ្ញានៅស្រុក Moc Chau ខេត្ត Son La។

សប្តាហ៍វប្បធម៌-ទេសចរណ៍ខេត្ត Son La ឆ្នាំ២០១៨ - ảnh 1ទិដ្ឋភាពនៃជុំរំវប្បធមទេសរណ៍ (រូបថតៈ Duc Anh/VOV5) 

សប្តាហ៍វប្បធម៌ ទេសចរណ៍ឆ្នាំ២០១៨ ជាសកម្មភាពដែលបានប្រព្រឹត្តទៅនៅស្រុក Moc Chau ខេត្ត Son La ជាប្រចាំឆ្នាំ។ សកម្មភាពជាច្រើនត្រូវបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃសប្តាហ៍នេះ ដូចជា ផ្សារណាត់ពាណិជ្ជកម្ម កសិផលសុវត្ថិភាពនិងនាំចេញខេត្ត Son La ដោយមានទ្រង់ទាយស្តង់ទំនិញពី២៥០ទៅដល់៣០០កន្លែង ការបង្ហាញម៉ូតសម្លៀកបំពាក់ជនជាតិខេត្ត Son La ជុំរំវប្បធម៌និងទេសចរណ៍ដោយបានតាំងបង្ហាញ ឧទ្ទេសនាមនិងផ្សព្វផ្សាយស្នាដៃវប្បធម៌ ទេសចរណ៍ និងឧបករកសិកម្មពិសេសរបស់តំបន់ជាដើម។

លោកស្រី Nguyen Thi Hoa អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Moc Chau បានឲ្យដឹងថា៖ “ក្នុងសប្តាហ៍វប្បធម៌-ទេសចរណ៍ឆ្នាំនេះ ខេត្ត Son La ចង់ពង្រីកនូវអត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិ។ ឧទាហរណ៍ នៅក្នុងជុំរំវប្បធម៌វប្បធម៌ទេស ចរណ៍បានប្រមូលផ្តុំនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ជន ជាតិ Mong, Dao, Thai, Muong។ ក្រៅពីនោះ ពិធីបុណ្យតាមដងវិថីក៏ជាឱកាសដើម្បីជនរួមជាតិ បង្ហាញនូវអត្តសញ្ញាណវប្បធម៌ លក្ខណៈវប្បធម៌ដោយឡែករបស់ជនជាតិខ្លួន។ ទន្ទឹមជាមួយគ្នានោះ ការប្រឡងវប្បវធម៌សហគមន៍បណ្តាជនជាតិក៏បានបង្ហាញលលក្ខណៈដោយ ឡែកពិសេសរបស់ជនជាតិនីមួយៗក្នុងខេត្ត Son La”។

សប្តាហ៍វប្បធម៌-ទេសចរណ៍ខេត្ត Son La ឆ្នាំ២០១៨ - ảnh 2សិប្បករជនជាតិ Mong សម្តែងឧបករណ៍ភ្លេងជនជាតិ (រូបថតៈ VOV5) 

រួមជាមួយសកម្មភាពវប្បធម៌នៅមានសកម្មភាពពាណិជ្ជកម្ម ពន្លឿនវិនិយោគនិងនាំចេញកសិផលផងដែរ។ លោក Tran Van Kien នាយកសហករណ៍កសិកម្ម Phuong Nam ស្រុក Yen Chau ខេត្ត Son La បានឲ្យដឹងថា៖ “ដោយសារមានឱកាសជម្រុញពាណិជ្ជកម្មទំនិញកសិផលរបស់ខេត្ត Son La យើងខ្ញុំនឹងបន្តជួបប្រាស្រ័យជាមួយដៃគូជាច្រើន និងស្វែងរកបានទិសដៅថ្មី ដើម្បីនាំចេញផលិតផលរបស់សហករណ៍ឲ្យទាក់ទងផ្ទាល់ជាមួយទីផ្សារក្នុងនិងក្រៅប្រទេស”។

នៅក្នុងពីធីបើកសប្តាហ៍វប្បធម៌ទេសចរណ៍ Son La ២០១៨ នដែលប្រារព្ធនាថ្ងៃទី១ កញ្ញា គណៈចាត់តាំងនឹងប្រកាសនិងប្រគល់សេចក្តីសម្រេចរបស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ស្តីពីការដែលដាក់បញ្ចូនសិល្បៈខែនរបស់ជនជាតិ Mong ស្រុក Moc Chau និងពិធីបុណ្យ Pang A របស់ជនជាតិ La Ha នៅខេត្ត Son La ទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ