ស.ប.ប.ក កោះហៅឯកអគ្គរដ្ឋទូតនានាវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) -នាថ្ងៃទី ១៩ កក្កដា ថ្នាក់ដឹកនាំ ស.ប.ប.ក លោក  Kim Jong-un បានកោះហៅឯកអគ្គរដ្ឋទូត និងប្រមុខគណៈបេសកកម្មនៃប្រទេសខ្លួននៅឯបរទេសឲ្យវិលត្រឡប់មកព្យុងយ៉ាងវិញ។ 
ស.ប.ប.ក កោះហៅឯកអគ្គរដ្ឋទូតនានាវិលត្រឡប់មកប្រទេសវិញ - ảnh 1 ថ្នាក់ដឹកនាំ ស.ប.ប.ក លោក  Kim Jong-un

មន្ត្រីការទូតទាំងនេះត្រូវបានកោះហៅដើម្បីចូលរួមសន្និសីទ ដែលត្រូវបានចាត់ថាជាជាសន្និសីទថ្នាក់ឯកអគ្គរដ្ឋទូត។ នាបច្ចុប្បន្ន ព្រឹត្តិការណ៍នេះមិនទាន់បានបញ្ជាក់ថាជាកិច្ចប្រជុំជាប្រចាំ ឬជាកិច្ចប្រជុំពិសេសឡើយ។

ស.ប.ប.ក បានប្រកាសអំពីកិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូតលើកទី ៤៣ នាខែកក្កដា ឆ្នាំ ២០១៥ ប៉ុន្តែចាប់តាំងពីពេលនោះមក គ្មានព័ត៌មានណាមួយអំពីព្រឹត្តិការណ៍ដូច្នេះឡើយ។

អ្នកសង្កេតការណ៍នានាបានកត់សម្គាល់ថាតាមរយៈកិច្ចប្រជុំនេះ មេដឹកនាំលោក Kim Jong-un នឹងបញ្ជាណែនាំមាគ៌ាគោលនយោបាយ និងលើកទឹកចិត្តស្មារតីបំពេញការងារ មុនពេលពិធីរំលឹកខួបលើកទី៧០ ទិវាឯករាជ្យជាតិ ស.ប.ប.ក (ថ្ងៃទី ៩ កញ្ញា) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ