ស.ប.ប.ក ដាស់តឿនអាមេរិកបោះបង់ចោលអាកប្បកិរិយាអមិត្ត

(VOVWORLD) -លោក Ri Yong-ho បានចោទប្រកាន់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ពីបទរារាំងការចរចារវាងអាមេរិក និង ស.ប.ប.ក ហើយចាត់ទុកថា លោក Mike Pompeo បានយកចិត្តទុកដាក់លើមហិច្ឆតានយោបាយរបស់ខ្លួន ជាជាង គោលនយោបាយការបរទេសរបស់អាមេរិកនាបច្ចុប្បន្ននេះ។
ស.ប.ប.ក ដាស់តឿនអាមេរិកបោះបង់ចោលអាកប្បកិរិយាអមិត្ត - ảnh 1មេដឹកនាំ ស.ប.ប.ក និងប្រធានាធិបតីអាមេរិកនៅក្នុងជំនួបជាប្រវត្តិសាស្ត្រនៅសិង្ហបុរីកាលពីខែមិថុនាឆ្នាំ ២០១៨  

នាថ្ងៃទី ២៣ ខែសីហា រដ្ឋមន្ត្រីការបរទេស ស.ប.ប.ក លោក Ri Yong-ho បានប្រកាសថាទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនជាស្រេច “សម្រាប់ការសន្ទនា ក៏ដូចជាការប្រឈមមុខដាក់គ្នា”ជាមួយទីក្រុងវ៉ាស៊ីនតោន ព្រមទាំងព្រមានសហរដ្ឋអាមេរិកថានេះគឺជាការត្រិះរិះ “ខុសឆ្គង” ប្រសិនបើរក្សារាល់បទដាក់ទណ្ឌកម្មលើ ស.ប.ប.ក ដដែល។

ទីភ្នាក់ងារព័ត៌មានកណ្ដាល ស.ប.ប.ក  (KCNA) បានដកស្រង់សេចក្តីប្រកាសមួយដែលបានឲ្យដឹងថា លោក Ri Yong-ho បានព្រមានថា ទីក្រុងព្យុងយ៉ាង នៅតែជា "ការគំរាមកំហែងដ៏ធំបំផុត"ចំពោះទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលយូរ ប្រសិនបើសហរដ្ឋអាមេរិកនៅតែរក្សាឥរិយាបថ "អមិត្ត" ដដែល។ លោក Ri Yong-ho បានចោទប្រកាន់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ពីបទរារាំងការចរចារវាងអាមេរិក និង ស.ប.ប.ក ហើយចាត់ទុកថា លោក Mike Pompeo បានយកចិត្តទុកដាក់លើមហិច្ឆតានយោបាយរបស់ខ្លួន ជាជាង គោលនយោបាយការបរទេសរបស់អាមេរិកនាបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ លោក Ri Yong-ho ក៏បានដកស្រង់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះរបស់លោក Pompeo ដែលក្នុងនោះរដ្ឋមន្រ្តីការបរទេសអាមេរិកបានចាត់ទុកថាទីក្រុងវ៉ាស៊ីនតោននឹងរក្សាបទដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតលើទីក្រុងព្យុងយ៉ាងរហូតដល់ពេល ស.ប.ប.ក បានបោះបង់ចោលនុយក្លេអ៊ែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ