ស.ប.ប.ក. ពិចារណាជម្រើសទាំងអស់សំដៅតបតវិញអាមេរិក

(VOVWORLD) - នាថ្ងៃទី ២៥ កញ្ញា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho បានចាត់ទុកថា៖ បណ្ដាបទសន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នាចុងសប្តាហ៍កន្លងទៅគឺជា «ការប្រកាសធ្វើសង្គ្រាម» យ៉ាងច្បាស់លាស់។ 
ស.ប.ប.ក. ពិចារណាជម្រើសទាំងអស់សំដៅតបតវិញអាមេរិក - ảnh 1ស.ប.ប.ក. ពិចារណាជម្រើសទាំងអស់សំដៅតបតវិញអាមេរិក 

(VOVworld) –  នាថ្ងៃទី ២៥ កញ្ញា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho បានចាត់ទុកថា៖ បណ្ដាបទសន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នាចុងសប្តាហ៍កន្លងទៅគឺជា «ការប្រកាសធ្វើសង្គ្រាម» យ៉ាងច្បាស់លាស់។ ប្រការនេះធ្វើឲ្យព្យុងយ៉ាងកំពុងពិចារណាជម្រើសតបតវិញទាំងអស់។ ថ្លែងមតិចំពោះ មុខមជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុង  New York រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho បានអះអាងថា៖ ដោយសារអាមេរិកបានប្រកាសធ្វើសង្គ្រាម ដោយ ហេតុនេះ ព្យុងយ៉ាងរក្សាសិទ្ធិនាំចេញវិធានការឆ្លើយតបតវិញ ក្នុងនោះមានការបាញ់ ទម្លាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិកទោះជាយន្តហោះនេះមិនហោះហើរនៅដែនអាកាសរបស់កូរ៉េខាងជើងក្តី។ តាមមន្ត្រីរូបនេះថា៖ សហគមន៍ អន្តរជាតិគប្បីដឹងច្បាស់ថា៖ អាមេរិកគឺជាប្រទេសដែលប្រកាសធ្វើសង្គ្រាមមុនជាមួយ កូរ៉េខាងជើង។ ប៉ុន្តែ លោកក៏បានសង្កត់ធ្ងន់ទៀតថា៖ ព្យុងយ៉ាងមិនចង់អនុវត្តវិធានការ ចុងក្រោយនេះចំពោះវ៉ាស៊ីនតោនទេ។ មុននេះ ថ្លែងមតិនៅមហាសន្និបាត អ.ស.ប. នាថ្ងៃទី ១៩ កញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកំហែងថា៖ អាមេរិកនឹង «បំផ្លាញកូរ៉េខាងជើងទាំងស្រុង»៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ