សភាជាន់ទាបនិងព្រឹទ្ធសភាអាមេរិកអនុម័តលើគំរោងច្បាប់ចំណាយបណ្តោះ អាសន្នសំរាប់រដ្ឋាភិបាល

(VOVWORLD) - នាថ្ងៃទី ២២ មករា សភាជាន់ទាបអាមេរិកបានអនុម័តលើវិធានការ ក្នុងរយៈពេលខ្លីសំដៅផ្តល់ជំនួយសំរាប់សកម្មភាពរបស់រដ្ឋាភិបាលសហរដ្ឋដល់ថ្ងៃទី ៨ កុម្ភៈ ខាងមុខ បញ្ចប់ការបិទទ្វាររដ្ឋាភិបាលនៃប្រទេសនេះក្នុងរយៈពេល ៣ ថ្ងៃកន្លង ទៅ។ 
សភាជាន់ទាបនិងព្រឹទ្ធសភាអាមេរិកអនុម័តលើគំរោងច្បាប់ចំណាយបណ្តោះ អាសន្នសំរាប់រដ្ឋាភិបាល  - ảnh 1 សភាជាន់ទាបនិងព្រឹទ្ធសភាអាមេរិកអនុម័តលើគំរោងច្បាប់ចំណាយបណ្តោះ អាសន្នសំរាប់រដ្ឋាភិបាល 

(VOVworld) – នាថ្ងៃទី ២២ មករា សភាជាន់ទាបអាមេរិកបានអនុម័តលើវិធានការ ក្នុងរយៈពេលខ្លីសំដៅផ្តល់ជំនួយសំរាប់សកម្មភាពរបស់រដ្ឋាភិបាលសហរដ្ឋដល់ថ្ងៃទី ៨ កុម្ភៈ ខាងមុខ បញ្ចប់ការបិទទ្វាររដ្ឋាភិបាលនៃប្រទេសនេះក្នុងរយៈពេល ៣ ថ្ងៃកន្លង ទៅ។ ដោយមានសម្លេងគាំទ្រចំនួន ២៦៦ និងសម្លេងប្រឆាំងចំនួន ១៥០ សភាជាន់ ទាបបានអនុម័តលើគំរោងច្បាប់ពោលខាងលើរួមមានការពន្យាពលកម្មវិធីធានារ៉ាប់រង សុខភាពសំរាប់កុមារ បន្ថែម ៦ ឆ្នាំថែមទៀត (CHIP)។ ប៉ុន្តែ សភាជាន់ទាបមិនទទួល បានការធានានៃគណបក្សប្រជាធិបតេយ្យចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ទៅអាមេរិកពីពេលនៅជាកុមារ។ ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចុះហត្ថលេខាលើគំរោងច្បាប់ពោលខាងលើដើម្បីបញ្ចប់ស្ថានភាពបិទទ្វាររដ្ឋាភិបាលក្នុងរយៈពេលកន្លងទៅ។ ផ្សារហ៊ុនអាមេរិកបានមានប្រតិកម្មវិជ្ជមានចំពោះព័ត៌មានពោលខាងលើភ្លាមមួយរំពេច៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ