សភារុស្ស៊ីបានផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់ស្តីពីការព្យួរកិច្ចព្រមព្រៀង INF

(VOVWORLD) - នាថ្ងៃទី ១៨ ខែមិថុនា Duma ជាតិរបស់រុស្ស៊ី បានផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់ស្តីពីការព្យួរអនុវត្តសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរយៈចម្ងាយរមធ្យម (INF) ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin  បានបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់សភានាចុងខែឧសភាកន្លងទៅ។
សភារុស្ស៊ីបានផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់ស្តីពីការព្យួរកិច្ចព្រមព្រៀង INF - ảnh 1  ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

ថ្លែងទៅកាន់ Duma ជាតិរុស្ស៊ី លោក Vyacheslav Volodin បានសង្កត់ធ្ងន់ថា "យើងបានអនុម័តលើសេចក្តីព្រាងច្បាប់នេះដោយសារតែភាពចាំបាច់នៃការការពារផលប្រយោជន៍ប្រទេសជាតិ។ ការដែលអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការព្យួរ INF បានគំរាមកំហែងដល់ប្រព័ន្ធសន្តិសុខពិភពលោកទាំងមូល»។ ម្យ៉ាងវិញទៀត សមាជិកសភាលោក Sergei Tsekov បានឲ្យដឹងថាព្រឹទ្ធសភា   រុស្ស៊ីនឹងពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះនៅថ្ងៃទី ២៦ ខែមិថុនាខាងមុខ ហើយវាទំនងជាសមាជិកសភានឹងគាំទ្រឯកសារទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ