សភាអង់គ្លេសអនុម័តលើគម្រោងច្បាប់ចាកចេញពី EU

(VOVWORLD) -នាថ្ងៃទី ១៧ មករា ដោយមានសំលេងគាំទ្រចំនួន ៣២៤ និងសំលេងប្រឆាំងចំនួន ២៩៥ នោះ សមាជិសភាអាមេរិកបានអនុម័តលើគម្រោងច្បាប់ Brexit ស្ដីពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU)។ 
សភាអង់គ្លេសអនុម័តលើគម្រោងច្បាប់ចាកចេញពី EU - ảnh 1សភាអង់គ្លេសអនុម័តលើគម្រោងច្បាប់ចាកចេញពី EU 

នាថ្ងៃទី ១៧ មករា ដោយមានសំលេងគាំទ្រចំនួន ៣២៤ និងសំលេងប្រឆាំងចំនួន ២៩៥ នោះ សមាជិសភាអាមេរិកបានអនុម័តលើគម្រោងច្បាប់ Brexit ស្ដីពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU)។ ឯកសារនេះត្រូវបានជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យ។ ប្រការនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់ក្នុងដំណើរការដ៏វែងឆ្ងាយជាង ដើម្បីឆ្ពោះទៅការកសាងមូលដ្ឋានគ្រឹះគតិយុត្តសម្រាប់ Brexit។

នាថ្ងៃដដែល ទាក់ទិននឹងបញ្ហា Brexit នោះ ប្រធានគណកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker បានប្រកាសថា លោកនឹងអបអរសាទររាល់កិច្ច ខិតខំប្រឹងប្រែងរបស់អង់គ្លេស ដែលមានបំណងផ្លាស់ប្ដូរសេចក្ដីសម្រេចចិត្តស្ដីពីការស្ថិតនៅ EU វិញ ក្រោយពីដំណើការចរចាស្ដីពីការចាកចេញពីដំបូលរួម ឬហៅថាBrexit។ អត្ថាធិប្បាយរបស់លោក Juncker អំពីលទ្ធភាពទីក្រុងឡុងដ៏អាចចូលរួម EU វិញ ត្រូវបាននាំចេញក្រោយ ១ ថ្ងៃ បន្ទាប់ពីប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk អះអាងថា EU នៅបើកចំហលើទ្ធភាពនេះ ប្រសិនបើអង់គ្លេសមានបំណងផ្លាស់ប្ដូរសេចក្ដីសម្រចចិត្តនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ