សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ

(VOVWORLD) -រឿងហេតុនេះកើតមានឡើងខណៈដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងធ្វើដំណើរទៅជួបសំណេះសំណាលជាមួយប្រជាជននៅខេត្តព្រះសីហនុ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ - ảnh 1 សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (រូបថតៈ Phnom Penh Post )

នាព្រឹកថ្ងៃទី១៧មិថុនា ព្រះរាជបុត្ររបស់ព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុនិងបច្ចុប្បន្នជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច  សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរដោយសាជួបគ្រោះថ្នាក់ចរាចរណ៍ នៅម៉ោង៩ព្រឹកថ្ងៃអាទិត្យទី១៧មិថុនា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ ភូមិ អូរតាសេក ឃុំអូរឧកញ្ញា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រឿងហេតុនេះកើតមានឡើងខណៈដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងធ្វើដំណើរទៅជួបសំណេះសំណាលជាមួយប្រជាជននៅខេត្តព្រះសីហនុ។

គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យអ្នកម្នាង អ៊ុក ផល្លា ជាភរិយារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទទួលមរណភាពដោយសាររបួសធ្ងន់ធ្ងរពេក។ ក្នុងពេលជាមួយគ្នានោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកបន្តសង្គ្រោះនៅភ្នំពេញ។

ប្រតិកម្មទៅវិញ

ផ្សេងៗ