សម្ព័ន្ធសមាគមអគ្គិសនីវាយោត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ផ្នែកអគ្គិសនីវាយោ

(VOVWORLD) -នាព្រឹកថ្ងៃទី ៧ មិថុនា ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតដាណឺម៉ាក និងអង្គការសហប្រតិបត្តិការអន្តរជាតិ អាល្លឺម៉ង់បានសហការរៀបចំសិក្ខាសាលាស្ដីពីការអភិវឌ្ឍអគ្គិសនីវាយោនៅវៀតណាម ដើម្បីចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ អគ្គិសនីវាយោនៅបណ្ដាប្រទេសសម្រាប់វៀតណាម។
សម្ព័ន្ធសមាគមអគ្គិសនីវាយោត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ផ្នែកអគ្គិសនីវាយោ - ảnh 1 សិក្ខាសាលាស្ដីពីការអភិវឌ្ឍអគ្គិសនីវាយោនៅវៀតណាម

នៅទីនេះ អង្គសិក្ខាសាលា បានឲ្យដឹងថា៖ នាបច្ចុប្បន្នវៀតណាមជួបប្រទះនឹងការសាកល្បងក្នុងការអភិវឌ្ឍន៍ អគ្គិសនីវាយោ ដូចជា៖ ជូបការលំបាកក្នុងការបើប្រាសដីធ្លី និងទុនជាដើម។

លោក Steve Sawyer អគ្គលេខាធិការសម្ព័ន្ធសមាគមអគ្គិសនីវាយោសកល (GWEC) បានឲ្យដឹងថា៖ GWEC មានបំណងជួយឧបត្ថម្ភវៀតណាមទទួលបានផលប្រយោជន៍ពីអគ្គិសនីវាយោ។ ជាពេសេស គឺ GWECត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួល និងជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ផ្នែក អគ្គិសនីវាយោថែមទៀត។ ហើយតាមនោះវៀតណាមគប្បីបង្កើតសម្ព័ន្ធសមាគមអគ្គិសនីវាយោជាតិ ដើម្បីទទួលបានផលប្រយោជន៍ជាអតិបរមាពីប្រភពធនធានវាយោនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ