សម័យប្រជុំ GEF លើកទី៦ ពិភាក្សាលើបញ្ហាសកលក្តៅៗស្តីពីបរិស្ថាន

(VOVWORLD) -ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែមិថុនា នៅទីក្រុង Da Nang សម័យប្រជុំលើកទី ៦ នៃមហាសន្និបាតក្រុមប្រឹក្សាមូលនិធិបរិស្ថានសកលលោក (GEF6) បានពិភាក្សាគ្នាលើដំណោះស្រាយជាអាទិភាពចំពោះបរិស្ថានសកល ដើម្បីដាក់ជូនទៅសម័យប្រជុំផ្លូវការ។
សម័យប្រជុំ GEF លើកទី៦ ពិភាក្សាលើបញ្ហាសកលក្តៅៗស្តីពីបរិស្ថាន - ảnh 1 សម័យប្រជុំ GEF លើកទី៦ ពិភាក្សាលើបញ្ហាសកលក្តៅៗស្តីពីបរិស្ថាន

សម័យប្រជុំ GEF6 បានបញ្ជូនសារនិងផ្សព្វផ្សាយទៅកាន់សហគមន៍អន្តរជាតិ អំពីកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាយ៉ាងរឹងមាំរបស់វៀតណាមចំពោះការអភិវឌ្ឍ ប្រកបដោយចីរភាពជាពិសេសក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀងអន្តរជាតិរបស់ វៀតណាមស្តីពីបរិស្ថាន។ កិច្ចប្រជុំ GEF6 បានទាក់ទាញអ្នកចូលរួមប្រមាណ ១.៥០០នាក់រួមមានរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកបរិស្ថាននិងមន្រ្តីជាន់ខ្ពស់ដទៃទៀតមកពីប្រទេសជាសមាជិកចំនួន១៨៣និងថ្នាក់ដឹកនាំរបស់អង្គការសហប្រជាជាតិ និងធនាគារនានា។ ក្រៅពីកិច្ចប្រជុំ GEF6 នេះនៅតែមានកិច្ចពពិភាក្សាតុមូល មួយចំនួនទៀតស្តីពីស្បៀងអាហារ ការស្ដារឡើងវិញនិងការប្រើប្រាស់ដីធ្លី នគរ ចីរភាព សេដ្ឋកិច្ចបៃតងនិងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តរ បៀបវារៈឆ្នាំ ២០៣០ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ