សម័យប្រជុំលើកទី១នៃគណៈកម្មាធិការបញ្ជាណែនាំកែទម្រង់យុត្តិធម៌មជ្ឈឹម

សម័យប្រជុំលើកទី១នៃគណៈកម្មាធិការបញ្ជាណែនាំកែទម្រង់យុត្តិធម៌មជ្ឈឹម - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងសម័យប្រជុំ

(VOVworld)-នាព្រឹកថ្ងៃទី១៧កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំ
កែទម្រង់យុត្តិធម៌មជ្ឃឹមបានរៀបចំសម័យប្រជុំលើកទី១​សំដៅផ្តល់យោបល់លើបទ
បញ្ញត្តិការងាររបស់គណៈកម្មាធិការនេះអាណត្តិ២០១៦-២០២១និងភារកិច្ចស្នូលក្នុង
 ការកែទម្រង់យុត្តិធម៌ដំណាក់កាល២០១៦-២០២១។ថ្លែងមតិក្នុងពិធីបើក ប្រធានរដ្ឋ
 វៀតណាម លោក Tran Dai Quang បានជឿជាក់និងមានបំណងថា គណៈកម្មាធិការ
 បញ្ជាណែនាំកែទម្រង់យុត្តិធម៌មជ្ឈឹមអាណត្តិ២០១៦-២០២១ នឹងបន្តពង្រីកនូវលទ្ធ
ផល អនុវត្តភារកិច្ចកែ ទម្រង់យុត្តិធម៌របស់គណៈកម្មាធិការបញ្ជាណែនាំអាណត្តិមុន
។លោក Tran Dai Quang បានស្នើ ថា ក្នុងរយៈពេល៦ខែម្តងជារៀងរាល់ឆ្នាំ គណៈកម្មា
ធិការ បញ្ជាណែនាំត្រូវធ្វើការបូកសរុបនិងដាក់ចេញភារកិច្ចដែលត្រូវបានអនុវត្តនៅ
បណ្តា ឆ្នាំខាងមុខ។​នៅក្នុងសន្និសីទនេះ សមាជិកនៃគណៈកម្មាធិការបញ្ជាណែនាំ
បានពិ​ភាគ្សា ផ្តល់មតិលើបទបញ្ញត្តិការងាររបស់គណៈកម្មាធិការបញ្ជាណែនាំកែ
ទម្រង់យុត្តិ ធម៌មជ្ឈឹមអាណត្តិ២០១៦-២០២១និងភារកិច្ចស្នូលនៃការងារកែទម្រង់
យុត្តិធម៌អាណត្តិ ២០១៦-២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ